មានស្បែកសស្រស់ជាក្តីសុបិន្តរបស់នារីគ្រប់រូប។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែកើតមកមានសំណាងដែលមានសម្បុរស្បែកដែលចង់បាននោះតែ។ នេះហើយជាមូលហេតុដែលនារីជាច្រើនតែងតែស្វែងរកវិធីថែរក្សាស្បែកស។ អត្ថបទខាងក្រោមនេះ SEOULSPA.COM.KH នឹងចែកជូននូវវិធីថែរក្សាស្បែកសដោយក្រូចឆ្មាមានប្រសិទ្ធិភាពញនិងសាមញ្ញដែលអាចធ្វើបាននៅផ្ទះ។ តោះពិគ្រោះជាមួយគ្នា!
វិធីថែរក្សាស្បែកសដោយក្រូចឆ្មា មានប្រសិទ្ធិភាពយ៉ាងដូចម្តេច?
ក្រូចឆ្មាជាអាហារដែលធ្លាប់ស្គាល់សម្រាប់អ្នកគ្រប់គ្នា ហើយត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងឧស្សាហកម្មថែរក្សាសម្ផស្ស។ នៅក្នុងក្រូចឆ្មាមានបរិមាណវីតាមីន C ច្រើនដែលមានប្រសិទ្ធភាពសម្រាប់ថែរក្សាស្បែកស។ ម្យ៉ាងទៀត ក្រូចឆ្មារក៏មានលទ្ធភាពក្នុងការលុបបំបាត់ស្ថានភាពដែលបង្កស្នាមស្បែកនិងខាត់ស្បែកផងដែរ។
ហេតុដូច្នេះហើយ បងប្អូននារីតែងតែប្រើក្រូចឆ្មារដើម្បីថែរក្សាស្បែកស បន្ថយចំណុចស្នាមជាំនៅផ្ទះ។ ប៉ុន្តែ នៅពេលអនុវត្តវិធីនេះ អ្នកគួរចំណាំបញ្ហាមួយចំនួនដូចខាងក្រោម៖
វិធីថែរក្សាស្បែកសដោយក្រូចឆ្មារសាមញ្ញមួយចំនួន
១ / វិធីថែរក្សាស្បែកសដោយទឹកក្រូចឆ្មា
ច្របាច់ទឹកក្រូចឆ្មារ ហើយប្រើដៃរបស់អ្នក (ដែលលាងជម្រះស្អាត) ឬកប្បាសលាងសម្អាតគ្រឿងសម្អាងដើម្បីលាបលើមុខ។ រក្សាស្ថានភាពនេះរយៈពេល 15 នាទី រួចលាងសម្អាតមុខរបស់អ្នកយ៉ាងហ្មត់ចត់ជាមួយទឹកត្រជាក់។
អាស្រ័យលើប្រភេទស្បែករបស់អ្នក គួរលាប 2-3 ដងក្នុងមួយសប្តាហ៍។ ចំណាំថាវិធីសាស្ត្រនេះមិនត្រូវប្រើចំពោះអ្នកដែលមានស្បែកងាយរងគ្រោះឬស្បែកងាយនឹងមានប្រតិកម្មអាលែហ្សីឡើយ។ នៅពេលដែលបិទរបាំងទឹកក្រូចឆ្មា ប្រសិនបើអ្នកឃើញរោគសញ្ញាមិនធម្មតាសូមឈប់ប្រើភ្លាមៗ។
២ / វិធីថែរក្សាស្បែកសដោយប៉េងប៉ោះនិងក្រូចឆ្មា
នៅក្នុងប៉េងប៉ោះដែលមានផ្ទុកនូវវីតាមីនជាច្រើននឹងទទួលបានអត្ថប្រយោជន៍សម្រស់ដ៏អស្ចារ្យ ដែលត្រូវបានប្រើយ៉ាងទូលំទូលាយដើម្បីច្នៃរូបមន្តសម្រាប់ព្យាបាលមុនជាំឬថែរក្សាស្បែកស។ នៅពេលផ្សំប៉េងប៉ោះនិងក្រូចឆ្មា នឹងបង្កើតរូបមន្តធ្វើឱ្យស្បែកសមានប្រសិទ្ធភាពខ្ពស់។ គ្រឿងផ្សំដែលមាននៅក្នុងប៉េងប៉ោះនឹងជួយឱ្យស្បែកកាត់បន្ថយនូវផលប៉ះពាល់មួយចំនួននៃក្រូចឆ្មារ នោះគឺជាតិអាស៊ីតដែលធ្វើឱ្យស្បែករិល។ ប្រភេទផ្លែឈើអព្យាក្រឹតពីរប្រភេទនេះជួយឱ្យស្បែកភ្លឺថ្លា។
វិធីថែរក្សាស្បែកសដោយប៉េងប៉ោះនិងក្រូចឆ្មាមានដូចខាងក្រោម៖
+ ច្របាច់ប៉េងប៉ោះ 1 ផ្លែដើម្បីយកទឹកហើយលាយទឹកក្រូចឆ្មារ 1 ស្លាបព្រា។
+ លាយល្បាយនេះឱ្យស្មើរហើយលាបលើស្បែកមុខ។
+ រក្សាទុករយៈពេល 20-25 នាទី។
+ លាងសម្អាតផ្ទៃមុខឱ្យបានហ្មត់ចត់ជាមួយទឹកក្តៅឧណ្ឌៗ ។
វិធីនេះអ្នកគួរអនុវត្តឱ្យបានទៀងទាត់ 2 ដងក្នុងមួយសប្តាហ៍នឹងទទួលបានការផ្លាស់ប្តូរស្បែកគួរឱ្យកត់សម្គាល់។
៣ / វិធីថែរក្សាស្បែកសដោយទឹកដោះគោស្រស់គ្មានជាតិស្ករនិងក្រូចឆ្មា
ទឹកដោះគោស្រស់គ្មានជាតិស្ករមានសមាសធាតុប្រូតេអ៊ីនច្រើនដែលអាចជួយបំប៉នស្បែក។ ដូច្នេះនេះគឺជាគ្រឿងផ្សំដែលត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងការថែរក្សាសម្រស់នាពេលបច្ចុប្បន្ននេះ។ ការលាយទឹកដោះគោស្រស់គ្មានជាតិស្ករនិងក្រូចឆ្មា អាចជួយបំប៉នយស្បែកសនិងភ្លឺថ្លា។
វិធីថែរក្សាស្បែកសដោយទឹកដោះគោស្រស់គ្មានជាតិស្ករនិងក្រូចឆ្មាមានដូចខាងក្រោម៖
+ ច្របាច់ទឹកក្រូចឆ្មា 1/4 ផ្លែ។
+ លាយទឹកដោះគោស្រស់គ្មានស្ករ 2-3 ស្លាបព្រា + បន្ថែមម្សៅដំឡូងបារាំង 1 ពែងតូច។
+ លាយទាំងអស់ចូលគ្នា ហើយលាបលើស្បែកមុខរយៈពេល 15-20 នាទី។
+ លាងមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ ។
អនុវត្តតាមវិធីសាស្ត្រនេះឱ្យទៀងទាត់ប្រហែល 1 ដងក្នុងមួយសប្តាហ៍ បន្ទាប់ពី 1-2 ខែស្បែករបស់អ្នកនឹងមានពណ៌ស។
៤ / វិធីថែរក្សាស្បែកសដោយដំឡូងបារាំងនិងក្រូចឆ្មា
ដំឡូងបារាំងគឺជាអាហារដែលយើងធ្លាប់ស្គាល់រាល់គ្នា។ នេះក៏ជាគ្រឿងផ្សំមួយដែលត្រូវបានប្រើជាទូទៅដើម្បីធ្វើឱ្យស្បែកស្រស់ស្អាតនិងបំប៉នស្បែកនៅផ្ទះ។ សារធាតុចិញ្ចឹមនៅក្នុងដំឡូងបារាំងត្រូវបានប្រើដើម្បីបន្ថយស្នាមអុជខ្មៅនៅលើស្បែក ហើយបំប៉នស្បែកទន់ភ្លន់និងរលោង មានប្រសិទ្ធិភាពបង្រួមរន្ធញើស។
វិធីថែរក្សាស្បែកសដោយដំឡូងបារាំងនិងក្រូចឆ្មាមានដូចខាងក្រោម៖
+ ចិតសំបកប្រហែល 2-3 ដំឡូងបារាំង ហើយចំហុយឆ្អិននិងកិនម៉ដ្ដ។
+ បន្ថែមទឹកក្រូចឆ្មារ 1 ស្លាបព្រាកាហ្វេនិងលាយស្មើ។
+ លាងសម្អាតផ្ទៃមុខឱ្យបានហ្មត់ចត់និងប្រើកន្សែងគ្របលើ 2-3 នាទីដើម្បីពង្រីករន្ធញើស។
+ លាបល្បាយក្រូចឆ្មានិងដំឡូងបារាំងឱ្យស្មើលើផ្ទៃមុខ សម្រាករយៈពេល 15-25 នាទី។
+ លាងសម្អាតមុខរបស់អ្នកជាមួយទឹកត្រជាក់។
ជាមួយនឹងវិធីនេះ អ្នកគួរតែអនុវត្តឱ្យបាន 2-3 ដង/សប្តាហ៍ជាប្រចាំ។ ក្រោយពីមួយរយៈនឹងជួយឱ្យស្បែករលោងនិងភ្លឺថ្លា។
ការចំណាំនៅពេលប្រើវិធីថែរក្សាស្បែកសដោយក្រូចឆ្មា
- មិនអាចមិនទទួលស្គាល់ថាក្រូចឆ្មានាំមកនូវអត្ថប្រយោជន៍បំប៉នស្បែកដ៏អស្ចារ្យទេ។ ប៉ុន្តែមិនមែនគ្រប់ប្រភេទស្បែកណាក៏សមស្របសម្រាប់គ្រឿងផ្សំធម្មជាតិនេះទេ។ យោងតាមអ្នកជំនាញឈានមុខគេបានបញ្ជាក់ថាវិធីថែរក្សាស្បែកសដោយក្រូចឆ្មាគឺសមបំផុតសម្រាប់ស្បែកដែលមានខ្លាញ់និងស្បែកដែលមានរំអិល។ ដោយសារតែក្រូចឆ្មាមានបរិមាណអាស៊ីតច្រើន ដូច្នេះជួយធ្វើឱ្យមានប្រសិទ្ធិភាពនិងបំបាត់ជាតិខ្លាញ់ចេញពីស្បែក។
- ត្រូវអនុវត្តវិធីត្រឹមត្រូវ ផ្សំក្រូចឆ្មារជាមួយគ្រឿងផ្សំត្រឹមត្រូវ ដើម្បីចៀសវាងផលប៉ះពាល់ដល់ស្បែក។
- មិនគួរមិទរបាំងដែលចំរាញ់ពីក្រូចឆ្មាររយៈពេលជាង 15 នាទី ព្រោះជាតិអាស៊ីតធម្មជាតិក្នុងក្រូចឆ្មាអាចបណ្តាលឱ្យស្បែកស្ដើង បង្កើតស្ថានភាពស្បែកខ្មៅស្រអាប់គឺផ្តល់ផលអាក្រក់។
- មិនគួរប្រើវិធីថែរក្សាស្បែកសដោយក្រូចឆ្មាហួសកម្រិត។ មិនគួរប្រើក្រូចឆ្មាញឹកញាប់ពេក ជៀសវាងធ្វើឱ្យស្បែកទន់និងស្តើងជាងមុន។
- ជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។ បន្ទាប់ពីអនុវត្វិធីថែរក្សាស្បែកសដោយក្រូចឆ្មា គឺត្រូវការប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងបិទបាំងយ៉ាងហ្មត់ចត់នៅពេលចេញទៅក្រៅ។
- គួរប្រើឡេបំប៉នស្បែកជាប្រចាំបន្ទាប់ពីអនុវត្ត ព្រោះនេះជាវិធីសាស្ត្រដែលគាំទ្រដល់ការបង្កើតឡើងវិញនូវកោសិកាស្បែកសនិងធ្វើឱ្យស្បែកមានសំណើម។
- ក្រូចឆ្មាមិនត្រឹមតែមានប្រយោជន៍ធ្វើឱ្យស្បែកមុខសប៉ុណ្ណោះទេ។ អ្នកអាចលាបក្រូចឆ្មាដើម្បីបំប៉នស្បែកពេញរាងកាយ កាត់បន្ថយស្នាមអុជខ្មៅនៅលើជង្គង់ និងកែងដៃក៏មានប្រសិទ្ធភាពខ្ពស់ដែរ។
ការធ្វើខុសជាទូទៅនៅពេលថែរក្សាស្បែកសដោយក្រូចឆ្មា
ទោះបីជាក្រូចឆ្មាមានគុណប្រយោជន៍សម្រាប់សម្រស់និងត្រូវបានប្រើយ៉ាងទូលំទូលាយដើម្បីថែរក្សាស្បែក។ ប៉ុន្តែប្រសិនអ្នកប្រើច្រើនពេកនឹងជះឥទ្ធិពលអាក្រក់ដល់ស្បែក ដែលបណ្តាលឱ្យស្បែករលួយនិងងាយខូចថែមទៀត។ នេះគឺជាកំហុសទូទៅមួយចំនួននៅពេលប្រើវិធីថែរក្សាស្បែកសដោយក្រូចឆ្មានៅផ្ទះ។
+ ប្រើក្រូចឆ្មាដើម្បីធ្វើឱ្យស្បែកស្ងួត៖ ក្រូចឆ្មាធ្វើឱ្យស្បែកសភ្លឺរលោងគឺសមស្របសម្រាប់តែស្បែកខ្លាញ់និងស្បែកធម្មតា។ ប្រសិនបើយកទៅលាបលើស្បែកស្ងួត បរិមាណអាសុីតនៅក្នុងក្រូចឆ្មាអាចធ្វើឱ្យស្បែករបស់អ្នកស្ងួតកាន់តែច្រើន បណ្តាលឱ្យមានអារម្មណ៍ក្រហាយ។ ដូច្នេះ អ្នកដែលមានស្បែកស្ងួតមិនគួរសាកល្បងវិធីនេះឡើយ។
+ ធ្វើការនៅខាងក្រៅជាប្រចាំ៖ នៅពេលដែលថែរក្សាស្បែកសដោយក្រូចឆ្មា អ្នកត្រូវជៀសវាងកម្តៅថ្ងៃដោយប្រុងប្រយ័ត្ន។ ការប៉ះពាល់នឹងកម្តៅថ្ងៃដោយផ្ទាល់នឹងធ្វើឱ្យស្បែករបស់អ្នកទន់ខ្សោយ ងាយប្រតិកម្មនិងងាយនឹងទទួលកម្តៅថ្ងៃ។ នៅពេលអនុវត្តវិធីថែរក្សាស្បែកសដោយក្រូចឆ្មា អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃពេលដែលចេញទៅក្រៅ។
+ លាយក្រូចឆ្មាជាមួយទឹកដោះគោជូរ៖ ទឹកដោះគោជូរនិងក្រូចឆ្មាគឺជាគ្រឿងផ្សំល្អសម្រាប់ថែរក្សាស្បែក។ ប៉ុន្តែប្រសិនបើអ្នកផ្សំគ្រឿងផ្សំទាំងពីរមុខនេះជាមួយគ្នា នឹងបង្កើតជាប្រតិកម្មមិនល្អធ្វើឱ្យស្បែកងាយនឹងអាឡែរហ្សីនិងកើតមុន។
ក្រៅពីថែរក្សាស្បែកសដោយក្រូចឆ្មា តើមានវិធីអ្វីទៀតដើម្បីជួយឱ្យស្បែកសភ្លឺថ្លាឆាប់រហ័ស?
ជាមួយនឹងប្រយោជន៍ជាច្រើន ក្រូចឆ្មាអាចជួយឱ្យនារីដែលមានស្បែកខ្មៅស្រអាប់ផ្លាស់ប្ដូរស្បែកថ្មីឡើងវិញ ដោយមានស្បែករលោងតាមការចង់បាន។ ប៉ុន្តែ វិធីសាស្ត្រថែរក្សាសម្រស់ដោយក្រូចឆ្មាមានប្រសិទ្ធភាពយឺតហើយត្រូវការការព្យាយាម។ ព្រោះប្រសិនបើអ្នកឈប់ពាក់កណ្តាលអ្នកនឹងមិនទទួលបានលទ្ធផលដែលចង់បានទេ។ ប៉ុន្តែប្រសិនបើអ្នកចង់ឱ្យស្បែកភ្លឺរលោងពិតជាត្រូវការពេលវេលាពី 1-3 ខែ។
ដូច្នេះ ចំពោះនារីដែលរវល់និងមិនមានពេលវេលាដើម្បីរៀបចំរូបមន្តធ្វើឱ្យស្បែកស្អាត “ជារៀងរាល់ថ្ងៃ” ឬចំពោះនារីខ្ជិលដែលចង់បានស្បែកសលឿនជាងមុន គួរតែជ្រើសរើសវិធីសាស្រ្តត្រាំទឹដោះគោតាមបច្ចេកវិទ្យាខ្ពស់។ បច្ចេកវិទ្យាដែលពេញនិយមបំផុតនាបច្ចុប្បន្ននេះគឺជាសេវាត្រាំទឹដោះគោយានអវកាស។
សេវាត្រាំទឹដោះគោយានអវកាសគឺជាបច្ចេកវិទ្យាត្រាំទឹដោះគោទំនើបថ្មីមួយដែលបានមកពីប្រទេសជប៉ុនតាំងពីឆ្នាំ 2017។ វិធីសាស្ត្រនេះត្រូវបានពិនិត្យនិងបង្ហាញឱ្យឃើញថាប្រកបដោយប្រសិទ្ធភាពដោយអ្នកជំនាញផ្នែកថែរក្សាសម្រស់។ ម្យ៉ាងទៀត ត្រាំទឹដោះគោយានអវកាស ជាពិសេសគឺសមស្របសម្រាប់ស្បែកនារីអាស៊ី នាំមកនូវប្រសិទ្ធិភាពរហ័សនិងមានសុវត្ថិភាព សពីខាងក្នុងនិងរក្សាប្រសិទ្ធភាពយូរអង្វែង។
បច្ចេកវិទ្យាត្រាំទឹដោះគោយានអវកាសមានសមត្ថភាពកាត់បន្ថយស្នាមអុជខ្មៅលើស្បែក ជួយឱ្យស្បែករលោង បង្កើតឡើងវិញពីខាងក្នុង និងធ្វើឱ្យស្បែកសភ្លឺថ្លានិងមានសភាពធម្មជាតិថែមទៀត។ ជាពិសេស ត្រាំទឹដោះគោយានអវកាសជួយបង្កើតសម្បុរបានយ៉ាងឆាប់រហ័ស ប៉ុន្តែនៅធានាសុវត្ថិភាព។
SEOULSPA.COM.KH គឺជាអាសយដ្ឋានត្រាំទឹដោះគោយានអវកាសដែលមានកិត្យានុភាពឈានមុខកែនៅភ្នំពេញនាពេលបច្ចុប្បន្ននេះ។ នៅពេលចូលមកកាន់ SEOULSPA.COM.KH អតិថិជននឹងត្រូវបានស្វាគមន៍និងផ្តល់យោបល់យ៉ាងអស់ពីចិត្ដដោយក្រុមជំនាញវិជ្ជាជីវៈ។ មានស្ប៉ាជាច្រើនដែលផ្តល់ជូនសេវាកម្មត្រាំទឹដោះគោ ប៉ុន្តែត្រូវកាតជ្រើសរើសកន្លែងដែលមានកិត្យានុភាពនឹងជួយឱ្យអ្នកមានអារម្មណ៍សុវត្ថិភាពជាង។ ជាពិសេសបច្ចេកវិទ្យានិងគ្រឿងបរិក្ខារទំនើបក៏ជាការបន្ថែមដ៏ធំមួយផងដែរនៅពេលដែលអ្នកអនុវត្តសេវាកម្មនៅទីនេះ។
អត្ថបទខាងលើនេះ SEOULSPA.COM.KH បានចែករំលែកជាមួយអ្នកនូវវិធីថែរក្សាស្បែកសដោយក្រូចឆ្មាមានសុវត្ថិភាពនិងមានប្រសិទ្ធភាពនៅផ្ទះ។ សង្ឃឹមថាព័ត៌មាននៅក្នុងអត្ថបទជួយបានដល់អ្នក។ ប្រសិនបើអ្នកចង់ធ្វើឱ្យសកាន់តែឆាប់និងដោយសុវត្ថិភាព អ្នកអាចយោងជាមួយសេវាកម្មត្រាំទឹដោះគោយានអវកាសនៅ SEOULSPA.COM.KH ។ ទាក់ទងដើម្បីទទួលបានព័ត៌មានថែរក្សាស្បែកដោយឥតគិតថ្លៃតាមទូរសព្ទលេខ 088.793.7979 – 097.819.7878
Comment