កែច្រមុះបច្ចេកទេសទំនើបជាអ្វី?
កែច្រមុះគឺជាការកែសម្ផស្សដែលពេញនិយមបំផុតនៅសម័យបច្ចុប្បន្ន។ ដូច្នេះការកែច្រមុះតាមបច្ចេកទេសទំនើបជាអ្វី មានចំណុចវិជ្ជមានពិសេសអ្វី
ខ្លះដែលទទួលបានការពេញចិត្តជាខ្លាំងពីអតិថិជនដែលចង់កែសម្ផស្ស? តាមដានអានអត្ថបទនេះដើម្បីទទួលបានព័ត៌មានបន្ថែមលំឥតអំពីសេវាកម្មនេះណា!
អ្វីទៅជាការវះកាត់ច្រមុះ?
កែច្រមុះគឺជាវិធីកែសម្ផស្សមានការប៉ះពាល់ដល់កោសិកាស្បែកនៅតំបន់ច្រមុះ។ ដោយប្រើបច្ចេកទេសនៃការកាត់រន្ធច្រមុះដើម្បីយកសារធាតិឆ្អឹងខ្ចីសិប្បនិម្មិត ឬឆ្អឹងខ្ចីស្វយ័តដើម្បីកែប្រែទំហំ កែចំណុចអវិជ្ជមាននិងផ្លាស់ប្ដូរទម្រង់ច្រមុះ។
គោលបំណងសំខាន់នៃការវះកាត់កែច្រមុះគឺជួយអតិថិជនជាម្ចាស់នៃទម្រង់
ច្រមុះខ្ពស់ ស្ដើង និងមានតុល្យភាពជាមួយនឹងរចនាសម្ព័ន្ធមុខ។
ក្រៅពីផលប្រយោជន៍ជួយលើកសម្រស់ ការកែច្រមុះអាចជួយសម្រួលធ្វើ
អោយប្រសើរឡើងនូវការដកដង្ហើមឬការសម្រួលខូចទ្រង់ទ្រាយដែលបណ្តាលមកពីគ្រោះថ្នាក់ឬពិការភាពពីកំណើត។ បច្ចេកទេសលើកខ្ទង់ច្រមុះទទួលបានការពេញនិយមខ្លាំងគឺដោយសារការរក្សាទម្រង់ច្រមុះបានយូរអង្វែងធន់នឹងពេលវេលា។ ការចំណាយពេលតិចត្រឹមតែ 45 – 60 នាទី។
កែច្រមុះសម្រាប់បុគ្គលណា?
តាមអ្នកជំនាញក្នុងវិស្ស័យនេះការវះកាត់លើកខ្ទង់ច្រមុះបានវាយតម្លៃថាជាការវះកាត់សមញ្ញមិនចំណាយពេលវេលាច្រើននិងមិនមានច្រើនបច្ចេកទេសពិបាកអ្វីខ្លាំង។ ហេតុដូច្នេះសេវាកម្មនេះសមស្របបានច្រើនបុគ្គលទាំងបុរសទាំងស្រ្តីមានអាយុចាប់ពី 18 ឆ្នាំដែលមានចំនុចអវិជ្ជមាន៖
- អ្នកមានខ្ទង់ច្រមុះទាប ទម្រង់ច្រមុះវៀចម្ខាង កោង
- ស្លាបច្រមុះលាចេញនិងធំជាងទំហំធម្មតា
- អតិថិជនធ្លាប់ធ្វើការវះកាត់ច្រមុះប៉ន្តែមិនបានដូចបំណង
- ខូចទ្រង់ទ្រាយច្រមុះដោយសារគ្រោះថ្នាក់ របួសឬពិការភាពពីកំណើត
វិធីសាស្រ្តដ៏ពេញនិយមបំផុត នៃការវះកាត់កែច្រមុះបច្ចុប្បន្ននេះ
ជាមួយនឹងតម្រូវការលើកសម្រស់កាន់តែពេញនិយម ជាទូទៅនៅទីតាំងកែ សម្ផស្សតែងមានសេវាកម្មកែច្រមុះច្រើនប្រភេទ។ វិធីសាស្ត្រវះកាត់កែច្រមុះដែលពេញនិយមជាទូទៅបំផុតរួមមាន:
- លើកខ្ទង់ច្រមុះឆ្អឹងខ្ចី៖នេះគឺជាការបូកផ្សំយ៉ាងអស្ចារ្យរវាង២ប្រភេទឆ្អឹងខ្ចីគឺឆ្ឆ្អឹងខ្ចីសិប្បនិម្មិតនិងឆ្អឹងខ្ចីស្វយ័ត។ វិធីសាស្ត្រនេះជួយអោយទម្រង់ ច្រមុះកែទ្រង់ទ្រាយបានដូចចំណង់ចូលចិត្តខុសៗគ្នា ទម្រង់ខ្ទង់ច្រមុះ មិនខ្ពស់ពេកមើលទៅធម្មជាតិសមស្របនឹងផ្ទៃមុខ។
- លើកខ្ទង់ច្រមុះតាមរចនាសម្ព័ន្ធ៖ វិធីសាស្ត្រនេះគឺជាការកែឡើងវិញចនាសម្ព័ន្ធដើមផ្សំជាមួយឆ្ឆ្អឹងខ្ចីសិប្បនិម្មិត និងឆ្អឹងខ្ចីស្វយ័តដើម្បីលើកកម្ពស់ខ្ទង់ច្រមុះ បង្រួមស្លាបច្រមុះ
- លើកខ្ទង់ច្រមុះកូរ៉េ៖ វិធីសាស្ត្រនេះពេញនិយមខ្លាំងសម្រាប់យុវវ័យបច្ចុប្បន្ន។ ប្រើសារធាតុឆ្អឹងខ្ចីកូរ៉េដើម្បីលើកកំពស់ខ្ទង់ច្រមុះS Line ឬ L line ជាមួយបច្ចេកទេសបន្ថែមស្រទាប់ក្រោមស្បែកដើម្បីបង្កើនកម្រាស់ស្បែកច្រមុះ។ វិធីសាស្រ្តនេះមានគុណសម្បត្តិពិសេសក្នុងការជួយកែលម្អ ស្ថានភាពនៃច្រមុះក្រហម ចុងច្រមុះកោង…
- លើកខ្ទង់ច្រមុះរចនាសម្ព័ន្ធឆ្អឹងជំនីរ៖ នេះគឺជាវិធីសាស្រ្តទាំងប្រើឆ្អឹងខ្ចី សិប្បនិម្មិតនិងប្រើឆ្អឹងជំនីរដើម្បីបង្កើតទម្រង់ច្រមុះថ្មីតាមតម្រូវការរបស់អតិថិជន។ ឆ្អឹងជំនីរគឺជាឆ្អឹងខ្ចីអូតូឡូសដូច្នេះវាមានសុវត្ថិភាព ក្នុងការដាក់ចូលទៅក្នុងច្រមុះដូច្នេះវិធីសាស្ត្រនេះគឺស៊ីគ្នាខ្លាំងជាមួយ នឹងរាងកាយ។
នីតិវិធីត្រឹមត្រូវសម្រាប់ការលើកខ្ទង់ច្រមុះតាមស្ដង់ដារ
ជំហានក្នុងការវះកាត់ច្រមុះអាចបានអនុវត្តតាមបច្ចេកទេសផ្សេងៗគ្នាជាច្រើនអាស្រ័យលើជំនាញរបស់វេជ្ជបណ្ឌិត ព្រមទាំងស្តង់ដារ នៅតាមកន្លែង នីមួយៗ។ ទោះយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ ដំណើរការអនុវត្ត ស្តង់ដារនឹងមានជំហានដូចខាងក្រោមៈ
ជំហានទី 1: ពិនិត្យរូបរាងច្រមុះ និងណែនាំអំពីវិធីសាស្ត្រ
អ្នកឯកទេសខាងវះកាត់នឹងពិនិត្យដោយផ្ទាល់ពីស្ថានភាពច្រមុះបច្ចុប្បន្ន។ បន្ទាប់មកនឹងណែនាំអំពីវិធីសាស្ត្រអនុវត្តសមស្របតាមស្ថានភាពនិងស្ថានភាពថវិកាសមស្របនឹងអតិថិជនខុសៗគ្នា។
ជំហានទី 2: ពិនិត្យមើលស្ថានភាពសុខភាព
អ្នកប្រាកដជាត្រូវបានពិនិត្យសុខភាពដើម្បីប្រាកថាគ្រប់លក្ខណ្ឌទទួលការវះកាត់។
ជាប្រាកដអ្នកត្រូវតែពិនិត្យសុខភាពដើម្បីធានាគ្រប់លក្ខណ្ឌសម្រាប់ការវះកាត់។ ពីព្រោះការកែសម្ផស្សទាក់ទងជាមួយនឹងការវះកាត់ហេតុនេះមិនអាចរំលងជំហានសំខាន់នេះឡើយ។ ឧទាហរណ៍ ករណីខ្លះមិនគួធ្វើកដូចជា៖ សម្ពាធឈាមមិនស្ថិតស្ថេរ ជំងឺបេះដូង ស្ត្រីមានផ្ទៃពោះ…។
ជំហានទី 3: វាស់និងគូរកំណត់រូបរាងនៃច្រមុះដែលនឹងត្រូវនឹងកែ
ការកំណត់រូបរាងច្រមុះមុនពេលវះកាត់នឹងកាត់បន្ថយបញ្ហាមិនស្មើរឬវៀច។ បន្ទាប់ពីធ្វើការវាស់វែង និងគូររួច គ្រូពេទ្យនឹងគូសទម្រង់ច្រមុះអោយ បានត្រឹមត្រូវបំផុត។
ជំហានទី 4: សម្អាតបាក់តេរី និងលាបថ្នាំស្ពឹកតំបន់ច្រមុះ
នៅតាមហាងកែសម្ផស្ស នឹងប្រើថ្នាំសំលាប់មេរោគតាមស្តង់ដាររបស់ក្រសួង សុខាភិបាលនឹងត្រូវបានប្រើដើម្បីសម្អាតតំបន់ច្រមុះ។ ក្រោយមកលាមថ្នាំស្ពឹកដើម្បីកាត់បន្ថយអារម្មណ៍ឈឺចាប់អោយអតិថិជនក្នុងពេលអនុវត្ត។
ជំហានទី 5: អនុវត្តការវះកាត់កែច្រមុះ
ក្រោយរយះពេល 7-10 នាទីពេលថ្នាំស្ពឹកចាប់ផ្ដើមមានប្រសិទ្ធភាពគ្រូពេទ្យ នឹងចាប់ផ្ដើមអនុវត្តតាមតំបន់បានគូរមុននោះ។ វគ្គនេះពិតជាសំខាន់សម្រាប់ទម្រង់ច្រមុះក្រោយនេះ។ ទាមទាជំនាញផ្សាំ
ឆ្អឹងខ្ចីច្រមុះដោយប្រុងប្រយ័ត្ន ម៉ត់ចត់ និងត្រឹមត្រូវតាមអ្វីបានកំណត់។ ក្រោយរយះពេល 45-60 នាទីអាស្រ័យលើរាងកាយម្នាក់ៗការវះកាត់នឹងបាន សម្រេច។
ជំហានទី 6: ការណែនាំនិងថែទាំបន្ទាប់ពីការវះកាត់
ក្រោយពេលការវះកាត់បានសម្រេចអតិថិជននឹងបានវេជ្ជបណ្ឌិតណែនាំផ្ដាំអំពីវិធីក្នុងការថែទាំ សម្អាតត្រឹមត្រូវ ការហូបអាហារតាមបច្ចេកទេសនៅផ្ទះ និងផ្ដល់លិខិតណាត់ពិនិត្យលើងវិញអំពីស្ថានភាពជាសះ។
វិធីថែទាំក្រោយការវះកាត់ច្រមុះបានត្រឹមត្រូវ និងសុវត្ថិភា
ក្រោយពេលវះកាត់ច្រមុះដើម្បីទទួលបានទម្រង់ច្រមុះដូចបំណងអ្នកត្រូវពិសេសយកចិត្តទុកដាក់ទៅលើការថែទាំច្រមុះត្រឹមត្រូវដូចខាងក្រោម៖
- ប្រើតែថ្នាំអង់ទីប៊ីយោទិចនៅពេលវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតប៉ុណ្ណោះ មិនទិញថ្នាំដោយខ្លួនឯង ដើម្បីជៀសវាងផលវិបាកមិនល្អ។
- ប្រសិនបើស្ថានភាពហើមឈឺឡើងក្រហមក្រោយ២ទៅ៣ថ្ងៃមិនស្រក អ្នក អាចស្អំទឹកកកដោយថង់ស្អំមួយថ្ងៃ២ដង។
- កាត់បន្ថយធ្វើសកម្មភាពធ្ងន់ប៉ះពាល់ដល់ទម្រង់ច្រមុះមិនពាក់វែនតា នៅពេលមិនចាំបាច់។
- ឥរិយាបថពេលគេងគួដេកត្រង់កើយខ្ពស់ ជៀសវាងគេងផ្អៀងម្ខាង។
- ការសម្អាតស្បែកច្រមុះដោយប្រើសំឡីត្រាំក្នុងទឹកអំបិលសរីរវិទ្យាដែលរលាយនឹងកម្ចាត់បាក់តេរី និងជាតិខ្លាញ់ចេញ។
- ការសម្អាតតំបន់ច្រមុះដោយសំឡីត្រាំទឹកអំបិលសរីរវិទ្យាដើម្បីកម្ចាត់បានប៉ាក់តេរីនិងជាតិខ្លាញ់
- សម្រាកគេងគ្រប់គ្រាន់ដើម្បីបន្ធូអារម្មណ៍ស្រស់ស្រាយក្រោយពេលវះកាត់ 3-5
- ចំណីអាហារមួយចំនួនកួរតែតមដើម្បីជៀសវាងមានមេរោគ រលាក ឬស្នាមរបួសមិនល្អសម្រាប់ច្រមុះ៖ សាច់គោ សាច់មាន់ ត្រកួន គ្រឿងសមុទ្រ ដំនើប….
- នៅពេលឃើញមានញ្ញាមិនប្រក្រតីសូមទាក់ទងភ្លាមអោយគ្រូពេទ្យដើម្បីទទួលការព្យាបាល និងដោះស្រាយបានទាន់ពេលវេលា។
Seoul Center – អាសយដ្ឋានកែច្រមុះមានកិត្យានុភាពគុណភាពឈានមុខ
ប្រសិនបើអ្នកកំពុងស្វែងរកអាសយដ្ឋានកែច្រមុះដ៏មានកិត្យានុភាពគុណភាពមកកាន់មជ្ឈមណ្ឌល Seoul Center គឺជាជម្រើសដែលនឹងធ្វើឱ្យអ្នកពេញ ចិត្តយ៉ាងខ្លាំង។ តាមការវាយតម្លៃពីអតិថិជនជាច្រើនបានមកទទួលសេវាកម្មកែច្រមុះបានអោយដឹងថាលទ្ធផលទម្រង់ច្រមុះដែលទទួលបានគឺបានដូចអ្វីបានប៉ងពិតមែន។
អ្នកក៏អាចទុកចិត្តបានពេលមក Seoul Center មានក្រុមវេជ្ជបណ្ឌិត អ្នកជំនាញឈានមុខក្នុងវិស្ស័យកែសម្ផស្ស។ មានបទពិសោធន៍ក្នុងការវះកាត់ច្រមុះជាង 10 ឆ្នាំដូច្នេះយល់ច្បាស់អំពីវិធី
សាស្រ្តសមស្របទៅនឹងស្ថានភាពច្រមុះនីមួយៗរបស់អតិថិជន។
គ្រឿងបរិក្ខារនិងឧបករណ៍នៅទីនេះតែងតែបានវិនិយោគដោយជ្រើសរើសផលិតផលទំនើបបំផុតដោយអនុវត្តបច្ចេកវិទ្យាទំនើប។ ដូច្នេះ កម្រិតសុវត្ថិភាព អនាម័យ និងការកម្ចាត់មេរោគត្រូវបានធានាល្អបំផុត។
សេវាកម្មកែច្រមុះនៅមជ្ឈមណ្ឌល Seoul Center មានវិធីសាស្រ្តជាច្រើនដើម្បីអនុវត្ត អាស្រ័យលើរូបរាងនៃច្រមុះ តម្រូវការ និងហិរញ្ញវត្ថុរបស់អតិថិជននីមួយៗ។ ការវះកាត់នេះមានភាពរហ័សរហួន គ្មានការឈឺចាប់ច្រើន និងទទួលបានទម្រង់ច្រមុះស្អាតតាមបែបធម្មជាតិ។
ដូច្នេះតាមរយៈអត្ថបទនេះ អ្នកប្រាកដជានឹងបានដឹងពីព័ត៌មានចាំបាច់ បំផុតអំពីសេវាកម្មវះកាត់កែច្រមុះ។ បើអ្នកមានគោលបំណងចង់កែទម្រង់ច្រមុះខ្ពស់ស៊ីមីទ្រី សូមទាក់ទងមជ្ឈ មណ្ឌលសេអ៊ូល ដើម្បីទទួលបានជំនួយឱ្យបានឆាប់បំផុត។
Comment