ព្យាបាលស្បែកមុន
មុនជាក្ដីព្រួយបារម្ភចំពោះមនុស្សគ្រប់រូបជាពិសេសគឺចំពោះស្រ្តី។ ការដែលចង់បានផ្ទៃ មុខមានស្បែកសរលោងអ្នកត្រូវចំណាយពេលច្រើនដើម្បីយកចិត្តទុកដាក់ថែទាំ។ ប៉ុន្តែការព្យាបាលមុននៅផ្ទះជាធម្មតាមិននាំមកលទ្ធផលបានដូចបំណងឡើយហេតុនេះទើបមានអតិថិជនជាច្រើនបានសម្រេចចិត្តទៅទទួលសេវាកម្មព្យាបាលមុននៅមជ្ឈមណ្ឌលថែរក្សាសម្រស់។
សេវាកម្មព្យាបាលមុនជាអ្វី?
សេវាកម្មព្យាបាលមុននៅស្ប៉ានិងហាងកែសម្ផស្សប្រើម៉ាស៊ីនទំនើបនិងផលិតផលលំដាប់ខ្ពស់ក្នុងគោលបំណងកាត់បន្ថយខ្លាញ់ចេញច្រើនលើផ្ទៃមុខ។ នៅពេលដែលជាតិខ្លាញ់ បានកាត់បន្ថយរន្ធរោមនឹងបានដកដង្ហើមល្អហេតុនេះកាត់បន្ថយបានស្ថានភាពរលាកនិងកើតមុន។
ដំណើរការព្យាបាលមុននៅស្ប៉ាក៏ត្រូវធានាការព្យាបាលស្នាមជាំដោយសាមុនបន្សល់ទុក។ ប្រសិនបើអ្នកប្រើសរវាកម្មនៅមជ្ឈមណ្ឌលថែរក្សាសម្រស់មានកិត្យានុភាពនោះត្រឹមតែមួយដំណាក់កាលស្បែកអ្នកនឹងស្អាតមុនតឹងរលោង។
បច្ចេកទេសព្យាបាលមុនទំនើបបច្ចុប្បន្ន
វិធីសាស្រ្តព្យាបាលមុនបច្ចុប្បន្នមានសម្បូរបែប ចំនួនឡើងដល់រាប់រយបច្ចេកទេសក្នុងនោះមានដូចជា៖
- ដើរម្ជុល Vacxin មុន – Cordyceps៖ សេវាកម្មនេះជាការបូកបញ្ចូលការដើរម្ជុ លតាមប្រពៃណីនិងនាំ Vacxin ព្យាបាលមុនចូលក្នុងស្បែក។ បច្ចេកទេសនេះនិងជួយធ្វើសកម្មភាពព្យាបាលរបួសដោយខ្លួនឯងបានហេតុនេះអាចកម្ចាត់មុននិងស្នាមជាំបានប្រសិទ្ធភាព។
- ព្យាបាលមុន Laser សារាយ Silic៖ Laser ពេលឆ្លុះលើស្បែកមានប្រសិទ្ធភា ពហាមឃាត់ការបង្កើតមេរោគធ្វើអោយកើតមុន។ សម្រាប់សារាយ Silic មានប្រសិទ្ធភាព ជម្រុញការបង្កើត Collagen និង Elastin ដើម្បីជួយស្ដារឡើងវិញរចនាសម្ព័ន្ធស្បែក។ ការប្រើវិធីសាស្រ្តបូកបញ្ចូលរវាង Laser និង សារាយ Silic នាំមកប្រសិទ្ធភាពព្យា បាលមុនទំនើបបំផុតសម្រាប់គ្រប់ប្រភេទស្បែក។
- ព្យាបាលមុន E2X – Cordyceps៖ បច្ចេកទេសនេះនឹងប្រើពន្លឺ Elight 2 ដងលើស្បែកមុខ។ លើកទី 1 ដើម្បីប្រមូលផ្ដុំគ្រាប់មុន កម្ចាត់មេរោគប្រឆាំងនឹងការរលាក។ លើកទី 2 ស្បែកនិងជំរុញដំណើរការស្ដាឡើងវិញបន្ទាប់ពីការព្យាបាលមុន។
ក្រៅពីវិធីសាស្រ្តបានរៀបរាប់ខាងលើ អ្នកអាចស្វែងយល់បន្ថែមបច្ចេកទេសព្យាបាលមុនស៊ីជម្រៅព្យាបាលមុនតាមវេជ្ជសាស្រ្តព្យាបាលមុន Laser Acne Spectra Korea – Cordyceps ….
គុណសម្បត្តិវិធីសាស្រ្តព្យាបាលមុននៅមជ្ឈមណ្ឌលកែសម្ផស្ស
តាមវិធីសាស្រ្តព្យាបាលមុននៅមជ្ឈមណ្ឌលកែសម្ផស្សមានគុណសម្បត្តិដូចខាងក្រោម៖
- កម្ចាត់បាន 90% – 98% មុនលើផ្ទៃមុខក្រោយមួយដំណាក់កាល
- កាត់បន្ថយហើមរលាកស្បែកនិងបញ្ហាការឆ្លងមេរោគលើស្បែក
- បំបាត់ស្នាមជាំកម្រិតស្រាល
- អនុវត្តសម្រាប់ស្បែកមុននៅកម្រិត 1, 2 មានវិធីសាស្រ្តសម្រាប់ មុនកម្រិត 3 និង 4
- ការពារការកើតមុនឡើងវិញ
- នាំមកប្រសិទ្ធភាពខ្ពស់ប្រសិនបើយល់ដឹងពីការថែទាំ
- មិនចំណាយពេលសម្រាក
- ជួយអោយស្បែកស្មើរពណ៍និងតឹងរលោងជាង
- បង្រួមរន្ធរោម
- ព្យាបាលបានច្រើនប្រភេទមុន មុនដុំពក មុនកន្ទួលក្រហមខ្ទុះ មុនកប់ មុនក្បាលខ្មៅ…
- រយះពេលព្យាបាលចាប់ពី 6 – 12 ដង ក្នុងមួយដងចំណាយពី 30 – 45 នាទី
អ្នកណាគួរតែមកព្យាបាលមុននៅមជ្ឈមណ្ឌលកែសម្ផស្ស?
វិធីសាស្រ្តព្យាបាលខុសៗគ្នាសម្រាប់ស្ថានភាពខុសគ្នា។ ប៉ុន្តែសេវាកម្មព្យាបាលមុននឹងឆ្ពោះទៅអ្នកដែលមានបញ្ហាស្បែកដូចខាងក្រោម៖
- ស្បែកមុខដែលមានស្នាមរលាក មុនកប់ មុនដំបូក មុនក្បាលខ្មៅ…
- ស្បែកមានខ្លាញ់ច្រើនរលោងខ្លាំង
- ស្បែកគ្រីមក្រើមស្ងួតមានមុនតូចៗ
- ស្បែកមានស្លាកស្នាមជាំឬមិនស្មើរពណ៍
ក្រៅពីករណីខាងលើ អ្នកមានបញ្ហាមុននៅកម្រិតស្រាលប៉ុន្តែចង់បំបាត់មុននិងធ្វើអោយស្បែកសគួប្រើសេវាកម្មព្យាបាលមុនស៊ីជម្រៅនៅមជ្ឈមណ្ឌលដែលមានកិត្យានុភាព។
ដំណើរការព្យាបាលមុនតាមស្តង់ដារវេជ្ជសាស្ត្រ
ដំណើរការព្យាបាលមុនតាមស្តង់ដារត្រូវគោរពតាមតម្រូវការរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
- ជំហាន 1៖ គ្រូពេទ្យពិនិត្យស្បែកនិងបង្ហាញដំណើរការព្យាបាល
- ជំហាន 2៖ សម្អាតនិងលាងមុខដោយផលិតផលសុវត្ថិភាព
- ជំហាន 3៖ ជម្រុះកោសិកាងាប់លើផ្ទៃមុខ
- ជំហាន 4៖ ស្ពុងចំហាយក្ដៅជាមួយនឹងការបឺតខ្លាញ់និងមុនខ្សាច់
- ជំហាន 5៖ បិទម៉ាស់ Detox ស្បែក
- ជំហាន 6៖ អ្នកជំនាញយកមុននិងកម្ចាត់មេរោគស្បែកមុខ
- ជំហាន 7៖ ដើរពន្លឺពណ៍ស្វាយជួយអោយមុខរបួសឆាប់ស្ងួត
- ជំហាន 8៖ បិទម៉ាស់គ្រាប់ផ្កា
- ជំហាន 9៖ បាញ់ Laser ព្យាបាលមុននិងកម្ចាត់មេរោគ
- ជំហាន 10៖ ណែនាំអតិថិជនថែទាំស្បែកបានត្រឹមត្រូវពេលនៅផ្ទះ
ដើម្បីទទួលបានស្បែកសរលោងទន់អ្នកត្រូវជ្រើសរកអាសយដ្ឋានថែរក្សាសម្រស់មានកិត្យានុភាពខ្ពស់ដូចជា មជ្ឈមណ្ឌលកែសម្ផស្ស Seoul Center។ អង្គភាពរបស់យើង ខ្ញុំបានទទួលអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលសម្រាប់ការពិនិត្យ និងព្យាបាលដូច្នេះ ដំណើរការព្យាបាលមុនគឺមានសុវត្ថិភាពសម្រាប់សុខភាពរបស់អតិថិជន។
អ្នកជំនាញត្រួតពិនិត្យនិងព្យាបាលផ្ទាល់អោយអតិថិជន
គ្រូពេទ្យនៅមជ្ឈមណ្ឌលកែសម្ផស្ស Seoul Center គាត់បានបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រក្នុងស្រុក និងអន្តរជាតិដ៏មានកិត្យានុភាព។ ដូច្នេះហើយកម្រិតជំនាញ និងបទពិសោធន៍ដ៏ល្អនឹងជួយឱ្យអ្នកមានស្បែកស្អាតដូចប្រាថ្នាបន្ទាប់ពីការព្យាបាល តែមួយដំណាក់កាល។
របៀបថែរក្សាស្បែកក្រោយពេលព្យាបាលមុន
បន្ទាប់ពីព្យាបាលមុននៅហាងកែសម្ផស្សអ្នកក៏ត្រូវយកចិត្តទុកដាក់លើការថែទាំស្បែកនៅផ្ទះផងដែរ។
អ្វីដែលអ្នកត្រូវធ្វើរួមមានៈ
- សម្អាតនិងលាងមុខជាមួយផលិតផលដែលសមស្រប 2 – 3 ដង/ថ្ងៃ
- ប្រើផលិតផលព្យាបាលមុនតាមការណែនាំរបស់គ្រូពេទ្យជំនាញ
- លាបឡេការពារកម្ដៅថ្ងៃសមស្របនឹងស្បែកមុននឹងចេញក្រៅ
- ពាក់ម៉ាស់ មួកបិទបាំងកម្ដៅថ្ងៃអោយបានល្អដើម្បីកាត់បន្ថយបានការប៉ះពាល់ពន្លឺកម្មរស្មី UV
- មិនយកដៃប៉ះអង្អែលមុខ
- មិនញិកមុននៅផ្ទះខ្លួនឯង
ខាងលើនេះគឺជាការចងក្រងរបស់យើងខ្ញុំលើប្រធានបទនៃការព្យាបាលមុននៅហាងកែសម្ផស្ស។ ប្រសិនបើអ្នកចង់ធ្វើការណាត់ជួបដើម្បីពិគ្រោះ និងប្រឹក្សាបញ្ហាស្បែកមុនដោយមិនគិតថ្លៃ សូមទំនាក់ទំនងមជ្ឈមណ្ឌលកែសម្ផស្ស SEOUL CENTER លេខទូរស័ព្ទ 088.793.7979
Comment