ជាភាគច្រើនស្រ្តីតែងតែខ្មាស់អៀនខ្លាំងណាស់នៅពេលពិភាក្សាអំពីបញ្ហារោមដៃនិងរោមជើងរបស់ខ្លួន។ មានវិធីជាច្រើនក្នុងការជម្រុះរោមយ៉ាងឆាប់រហ័សដូចជា៖ កោររោម ដករោម ក្រមួនបករោម ។ល។ ប៉ុន្តែ ភាពអន់ខ្សោយនៃវិធីសាស្ត្រខាងលើច្រើនតែផ្ដល់នូវការឈឺ រោមថ្មីដុះយ៉ាងលឿនហើយរឹង មានពណ៌ខ្មៅជាង ស្បែកដែលអ្នកកោរឬក្រមួនក៏ស្ងួតនិងគ្រើមដែរ។ នោះហើយជាមូលហេតុដែលអ្នកជាច្រើនកំពុងជ្រើសរើសប្រើម៉ាស៊ីនជម្រុះរោមកាន់ដៃ។
តើអ្វីទៅជាម៉ាស៊ីនជម្រុះរោមកាន់ដោយដៃ?
ម៉ាស៊ីនជម្រុះរោមដោយដៃគឺជាឈ្មោះនៃឧបករណ៍បច្ចេកវិទ្យាដែលត្រូវបានរចនាបង្រួមតូចដើម្បីជម្រុះរោមនៅបរិវេណដូចជា៖ គែមដៃ គែមជើង ក្លៀកនិងទ្វារមាស ។ល។ ផលិតផលប្រើពន្លឺអាំងតង់ស៊ីតេខ្ពស់ដើម្បីជ្រាបចូលយ៉ាងជ្រៅនៅក្រោមឫសរោម ធ្វើឱ្យឫសរោមរបស់អ្នកចុះខ្សោយនិងជ្រុះដោយខ្លួនឯងបន្ទាប់ពីរយៈពេលជាក់លាក់ណាមួយ។

ម៉ាស៊ីនជម្រុះរោមដោយដៃគឺជាឧបករណ៍ថែរក្សាសម្រស់ដ៏ពេញនិយមនាបច្ចុប្បន្ននេះ
តាមការពិតវិធីសាស្រ្តនៃការប្រើប្រាស់បច្ចេកវិទ្យាពន្លឺនេះ គឺគ្រាន់តែប៉ះពាល់ដល់ឫសរោមតែប៉ុណ្ណោះ ដែលមិនប៉ះពាល់ដល់ស្បែកឬសុខភាពអ្នកប្រើប្រាស់ឡើយ។ ដូច្នេះអ្នកអាចប្រើវិធីជម្រុះរោមកាន់ដោយដៃខ្នាតតូចដោយបានយូរ។ ផលិតផលសមស្របសម្រាប់ទាំងបុរសនិងស្ត្រី។ ហើយអាស្រ័យលើស្ថានភាពស្បែកនិងឫសរោមរបស់អ្នកដែលការកែសម្រួលពន្លឺអាំងតង់ស៊ីតេនឹងខុសគ្នា។
ម៉ាស៊ីនជម្រុះរោមដោយដៃមានប៉ុន្មានប្រភេទ?
ដោយផ្អែកលើយន្តការនៃសកម្មភាពនិងរចនាសម្ព័ន្ធម៉ាស៊ីនជម្រុះរោមខ្នាតតូចត្រូវបានចែកចេញជា ២ ប្រភេទធំគឺ៖ ម៉ាស៊ីនសម្អាតរោមនិងម៉ាស៊ីនជម្រុះរោមដែលមានបច្ចេកវិទ្យាខ្ពស់។
ម៉ាស៊ីនជម្រុះរោមដោយដៃ
គឺជាប្រភេទម៉ាស៊ីនដែលមានមុខងារ ៣ យ៉ាងគឺ៖ ក្រមួនបករោម ដករោមនិងកោរសក់។ ផលិតផលប្រភេទនេះត្រូវបានបំពាក់ដោយរចនាសម្ព័ន្ធមានប្រព័ន្ធក្រមួនបករោមឯកទេស ផ្នែកកាំបិតកោរឬត្របៀតដករោមនៅលើក្បាលម៉ាស៊ីន។
សំបកម៉ាស៊ីនសម្អាតរោមជាធម្មតាត្រូវបានផលិតពីវត្ថុធាតុដើមប្លាស្ទិក នៅលើដងខ្លួនមានប៊ូតុងជាច្រើនហើយមានមុខងារផ្សេងៗគ្នា។ វិធីប្រើម៉ាស៊ីនសម្អាតរោមគឺងាយស្រួលដោយមានភ្ជាប់ខ្សែសាកនិងថ្ម។ ម៉ាស៊ីនប្រភេទនេះមានសមត្ថភាពសម្អាតរោមនៅលើបរិវេណស្បែកដែលរងផលប៉ះពាល់មានប្រសិទ្ធភាព មិនថារោមវែងឬក៏រោមថ្មី រោមនៅខ្លីនិងស្តើងក៏សម្អាតបានដែរ។

ម៉ាស៊ីនជម្រុះរោមដោយដៃ MINI
ម៉ាស៊ីនជម្រុះរោមដោយដៃដែលប្រើបច្ចេកវិទ្យាខ្ពស់
នេះគឺជាម៉ាស៊ីនជម្រុះរោមដែលត្រូវបានប្រើជាទូទៅសព្វថ្ងៃនេះ។ ផលិតផលប្រើបច្ចេកវិទ្យាពន្លឺទំនើបជាមួយនឹងរលកពន្លឺត្រឹមត្រូវដើម្បីជ្រាបចូលជ្រៅទៅក្នុងឫសរោម បណ្តាលឱ្យរោមរបស់អ្នកជ្រុះដោយខ្លួនឯង។ ទន្ទឹមនឹងនេះ កាំរស្មីពន្លឺខ្លាំងក៏រារាំងឫសរោមធ្វើឱ្យរោមពិបាកដុះឡើងវិញ។
បើប្រៀបធៀបជាមួយម៉ាស៊ីនសម្អាតរោមកាន់ដោយដៃ ម៉ាស៊ីនជម្រុះរោមដែលមានបច្ចេកវិទ្យាខ្ពស់ផ្តល់នូវប្រសិទ្ធភាពនៃការជម្រុះរោមបានល្អជាង។ ប្រភេទម៉ាស៊ីនជម្រុះរោមបច្ចុប្បន្ននេះ ត្រូវបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាជម្រុះរោមដែលទំនើបបំផុត មិនទាបជាងផលិតផលជម្រុះរោមជំនាញទេ។ ប៉ុន្តែ បន្ទុកអគ្គិសនីការប្រើប្រាស់នៃម៉ាស៊ីនកាន់ដោយដៃគឺទាបនិងស្រាលជាង។
ប្រភេទម៉ាស៊ីនជម្រុះរោមខ្នាតតូចនេះ ក៏មានប្រើដោយថ្មឬសាកផងដែរ។ ប្រភេទម៉ាស៊ីនភាគច្រើនសុទ្ធតែមានបន្ទុកអគ្គិសនីនៃអំពូល LED សំបកប្លាស្ទិកដែលមានចំណាត់ថ្នាក់ខ្ពស់ មានភាពរឹងមាំក្នុងការកាន់និងមានរបៀបស៊ីរេបន្ទុកអគ្គិសនី។ ប្រភេទដែលមានចំណាត់ថ្នាក់ខ្ពស់មួយចំនួនទៀត ក៏មានរបៀបសាកថ្មបម្រុងផងដែរ។

ម៉ាស៊ីនជម្រុះរោមដោយដៃដែលប្រើបច្ចេកវិទ្យាខ្ពស់
ការជម្រុះរោមដោយម៉ាស៊ីនជម្រុះរោម MINI មានប្រសិទ្ធភាពដែរឬទេ?
ការជម្រុះរោមដោយម៉ាស៊ីនជម្រុះដោយដៃមិនមានប្រសិទ្ធភាពភ្លាមៗទេ។ ទោះបីឫសរោមត្រូវបានប៉ះពាល់ដោយពន្លឺខ្លាំងក៏ដោយ ប៉ុន្តែនៅតែត្រូវការពេលវេលាជាក់ស្ដែងដើម្បីឱ្យរោមចុះខ្សោយនិងជ្រុះដោយខ្លួនឯង។
ជាធម្មតាមានប្រសិទ្ធភាពជាក់ស្តែងត្រូវរង់ចាំរយៈពេល ៥ – ១០ ពេលនៃការជម្រុះរោម ដំណើរការស្មើនឹងពេលវេលាពី ៣ – ៦ ខែ។ បន្ទាប់ពីនីតិវិធីនៃការជម្រុះរោមរួច រោមរបស់អ្នកនឹងដុះវិញ ប៉ុន្តែដុះស្តើងជាង ភាគច្រើនគឺរោមកែវស្ដើងស្រអាប់។
អ្នកជាច្រើនឆ្ងល់ថាបើប្រើម៉ាស៊ីនជម្រុះរោមដោយដៃ អាចជម្រុះមានប្រសិទ្ធភាពដែរឬទេ? ចម្លើយនេះ ប្រហែលជាអ្នកក៏បានដឹងដែរ។ ការពិតមិនមានវិធីព្យាបាលណាមួយសម្រាប់ការជម្រុះរោមអស់រហូតទេ។ ប៉ុន្តែ វិធីជម្រុះរោមនេះអាចមានរយៈពេល ៥ – ១០ ឆ្នាំអាស្រ័យលើសរីរាង្គរបស់អ្នក។

ម៉ាស៊ីនជម្រុះរោមដោយដៃដោយប្រើបច្ចេកវិទ្យាខ្ពស់
រាងកាយរបស់អ្នកនិងការផ្លាស់ប្តូរអរម៉ូនអាចប្រឈមនឹងហានិភ័យនៃការដុះឡើងវិញ។ ពេលនោះអ្នកអាចជ្រើសរើសវិធីជម្រុះរោមថ្មី។ ទោះយ៉ាងណារយៈពេលនេះក៏ជាលទ្ធផលតេស្តដ៏សក្តិសមដែរ។
ហេតុអ្វីត្រូវទិញម៉ាស៊ីនជម្រុះរោម MINI កាន់ដៃ?
អ្នកអាចជ្រើសរើសទិញម៉ាស៊ីនជម្រុះ MINI កាន់ដោយដៃប្រើប្រាស់នៅផ្ទះគ្រាន់ជាងទៅស្ប៉ាឬមជ្ឈមណ្ឌលកែសម្ផស្សហើយចំណាយប្រាក់ច្រើនទៅលើការជម្រុះរោមដែលត្រូវការពេលវេលានិងការធ្វើដំណើរ។
ម៉ាស៊ីនជម្រុះរោម MINI កាន់ដោយដៃមានប្រសិទ្ធភាពបំបាត់រោមឆាប់រហ័សនិងមានប្រសិទ្ធភាពមិនចាញ់ម៉ាស៊ីនជម្រុះរោមធំៗនៅស្ប៉ាឬមជ្ឈមណ្ឌលកែសម្ផស្សដែរ។ ប៉ុន្តែមានតម្លៃគឺថោកជាងច្រើន។ បន្ទាប់ពីការប្រើតែត្រឹម ៤ – ៦ ដងនៅផ្ទះ អ្នកនឹងចាប់ផ្តើមឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃរោមដែលចង់ “ជម្រុះ” ។

ម៉ាស៊ីនជម្រុះរោមដោយដៃដែលប្រើបច្ចេកវិទ្យាខ្ពស់
ម៉ាស៊ីនជម្រុះរោមដោយដៃទំនើបមិនត្រឹមតែជួយជម្រុះរោមដល់ឬសប៉ុណ្ណោះទេ ថែមទាំងធានាថាមិនធ្វើឱ្យស្បែកខ្មៅស្រអាប់ មិនបង្កឱ្យមានអារម្មណ៍ឈឺក្រហាយដូចជា៖ ការដករោម ក្រមួនបករោមឬអារម្មណ៍រមាស់ ព្រោះរោមដុះលឿននៅពេលអ្នកកោរ។ លើសពីនេះ ម៉ាស៊ីនក៏មានប្រយោជន៍ជួយឱ្យស្បែកភ្លឺថ្លានិងរលោងផងដែរ។ ជាពិសេសគឺបរិវេណស្បែកនៅក្រោមដៃនឹងភ្លឺបន្ទាប់ពីការជម្រុះ។
ក្រៅពីនេះ ដោយសារតែម៉ាស៊ីនជម្រុះ MINI ជាផលិតផលឯកជន អ្នកអាចស៊ីរេប្រេកង់ដោយខ្លួនឯងនិងប្រើនៅផ្ទះ ប្រើដើម្បីជម្រុះរោមនៅបរិវេណផ្សេងៗគ្នាជាច្រើនដោយមិនបារម្ភពីកត្តាសុវត្ថិភាព។
ប្រភេទម៉ាស៊ីនជម្រុះរោមដោយដៃល្អបំផុតមួយចំនួននៅឆ្នាំ ២០២០
ម៉ាស៊ីនជម្រុះរោម IPL MINI SMOOTH SKIN BARE
ប្រភេទម៉ាស៊ីនជម្រុះរោមឯកជន IPL MINI SMOOTH SKIN BARE គឺជាផលិតផលរបស់ស្លាកយីហោ SMOOTH SKIN – ម៉ាកមួយក្នុងចំណោមម៉ាកដែលមានអាយុកាលវែងក្នុងការផលិតផលិតផលនិងឧបករណ៍ថែរក្សាសម្ផស្សទំនើបនិងមានកិត្យានុភាព។
ទីស្នាក់ការកណ្តាលនៃអាជីវកម្មនេះមានទីតាំងនៅ SWANSEA – SOUTH WALES។ មិនត្រឹមតែម៉ាស៊ីនជម្រុះរោមខ្នាតតូចប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនផលិតផលរបស់ស្លាកយីហោនេះត្រូវបានអតិថិជនកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាពនិងលក្ខណៈពិសេស។

ម៉ាស៊ីនជម្រុះរោម IPL MINI SMOOTH SKIN BARE
+ អត្ថប្រយោជន៍នៃម៉ាស៊ីនជម្រុះរោមដោយដៃ IPL MINI SMOOTH SKIN BARE៖
- ការប្រើប្រាស់បច្ចេកវិទ្យាពន្លឺ IPL – ជាបច្ចេកវិទ្យាជម្រុះរោមដែលទំនើបបំផុតនាពេលបច្ចុប្បន្ន។
- ផ្តល់នូវប្រសិទ្ធិភាពជម្រុះរោមឆាប់រហ័ស មានប្រសិទ្ធភាពហ្មត់ចត់ មានសុវត្ថិភាព ប៉ុន្តែនៅធានាបានភាពទន់ភ្លន់និងសុវត្ថិភាពសម្រាប់អ្នក។
- បច្ចេកវិទ្យាពន្លឺ IPL ជះឥទ្ធិពលដោយផ្ទាល់ដល់ឫសរោមនៅក្នុងស្បែក ធ្វើឱ្យឫសរោមចុះខ្សោយនិងធ្វើឱ្យជ្រុះចេញតាមបែបធម្មជាតិ។ យោងទៅតាមវដ្តនៃការដុះរោមឡើងវិញ ឥទ្ធិពលពន្លឺនេះនឹងបន្តការរារាំងរោមថ្មីមិនលូតលាស់។ បន្ទាប់មករោមរបស់អ្នកនឹងចុះខ្សោយ ក្លាយជារង្វើលជាង ហើយភាគច្រើនគឺរោមកែវស្ដើង។
- ពន្លឺ IPL មានប្រសិទ្ធិភាពធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃស្បែកខ្មៅស្រអាប់ ព្រោះអ្នកប្រើវិធីជម្រុះរោមផ្សេងជាច្រើនទៀតដូចជា៖ ដករោម កោររោមឬក្រមួនដករោម។ ពីទីនោះស្បែកភ្លឺនិងពណ៌ស្មើរជាង។ ទន្ទឹមនឹងនោះជួយបង្រួមរន្ធញើសនិងដោះស្រាយស្ថានភាពរលាកស្បែកយ៉ាងមានប្រសិទ្ធភាពត។
- ធានាថាមិនមានប្រតិកម្មបន្ទាប់បន្សំ មិនប៉ះពាល់ដល់ស្បែក មិនមានរោមដុះឬក្លិនមិនល្អនៅក្នុងបរិវេណដែលត្រូវបានជម្រុះ។ល។
សរុបមកនេះគឺជាម៉ាស៊ីនជម្រុះរោមខ្នាតតូចដែលមានគុណភាពល្អ។ ស្រ្តីជាច្រើនបានប្រើនិងមានការពេញចិត្តចំពោះអត្ថប្រយោជន៍នៃម៉ាស៊ីនជម្រុះរោមនេះ។ ក្រៅពីនេះ ផលិតផលម៉ាស៊ីនជម្រុះរោមកាន់ដោយដៃខ្នាតតូច ក៏ត្រូវបានជម្រុះនៅបរិវេណស្បែកផ្សេងៗគ្នា ដែលមានសុវត្ថិភាពខ្ពស់និងងាយស្រួល ដូច្នេះអ្នកអាចទិញផលិតផលនេះ។
ម៉ាស៊ីនជម្រុះ MINI Rio IPHH IPL
ម៉ាស៊ីនជម្រុះ Rio IPHH IPL គឺជាផលិតផលមានគុណភាពមកពីស្លាកយីហោ Rio – ម៉ាកឈានមុខគេមួយដែលមានឯកទេសក្នុងការផលិតឧបករណ៍ថែរក្សាសម្ផស្សនិងសុខភាពនៅលើពិភពលោក។
ផលិតផលរបស់ Rio ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទីផ្សារអឺរ៉ុប – សហរដ្ឋអាមេរិក។ ដូច្នេះអ្នកអាចត្រូវបានធានាថាម៉ាស៊ីនជម្រុះរោមកាន់ដោយដៃ Rio IPHH IPL គឺជាផលិតផលដែលសមនឹងទឹកប្រាក់ដែលអ្នកទិញ។

ម៉ាស៊ីនជម្រុះ MINI Rio IPHH IPL
+ អត្ថប្រយោជន៍នៃម៉ាស៊ីនជម្រុះរោម Rio IPHH IPL
- ម៉ាស៊ីនជម្រុះរោមកាន់ដោយដៃខ្នាតតូច Rio IPHH មានការរចនាបង្រួមតូច ពណ៌ស្អាតហើយសមស្របសម្រាប់តម្រូវការជម្រុះរោមផ្ទាល់ខ្លួន។
- ម៉ាស៊ីនប្រើបច្ចេកវិទ្យាពន្លឺទំនើប IPL ជាមួយប្រេកង់បន្ទុកពន្លឺ ២០០.០០០ ដង – ដែលជាចំនួនខ្ពស់ជាងម៉ាស៊ីនជម្រុះរោមធម្មតា។ ដោយសារនោះមានប្រសិទ្ធភាពនៃការជម្រុះរោមរបស់ Rio IPHH IPL ក៏លឿននិងកាន់តែច្បាស់។
- ការជម្រុះរោមលឿននិងមានសុវត្ថិភាព គ្មានគ្រោះថ្នាក់ដល់ស្បែក គ្មានការឈឺ គ្មានការខូចខាតដល់ស្បែក។
- ផលិតផលនេះមានវិធីជម្រុះរោមចំនួន ២ ប្រភេទដែលរួមបញ្ចូល ៥ កម្រិតថាមពល ផ្សេងគ្នាសមស្របក្នុងការជម្រុះរោមនៅបរិវេណស្បែកផ្សេងៗគ្នា ផ្តល់ភាពបត់បែននៅពេលប្រើ។
- សន្សំសំចៃច្រើនជាងការជម្រុះរោមនៅមជ្ឈមណ្ឌលកែសម្ផស្សឬស្ប៉ា។ បន្ទាប់ពីការប្រើប្រាស់ ៥ ដងនឹងឃើញមានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់។
នៅក្នុងអត្ថបទខាងលើ យើងខ្ញុំបានចែករំលែកចំណេះដឹងអំពីម៉ាស៊ីនជម្រុះរោមកាន់ដោយដៃខ្នាតតូចនិងអត្ថប្រយោជន៍ដែលម៉ាស៊ីននាំមក។ ប្រសិនបើអ្នកនៅតែព្រួយបារម្ភដោយសារតែរោមរបស់អ្នក អ្នកអាចសាកល្បងប្រើប្រភេទឧបករណ៍កែសម្ផស្សនេះ!
ក្រៅពីនេះទៀត ប្រសិនបើអ្នកមិនស្វែងយល់ពីបច្ចេកទេសជម្រុះរោមនេះ ហើយមិនអាចមានលទ្ធភាពប្រើម៉ាស៊ីនបាននោះ ការជម្រុះរោមនៅស្ប៉ាតែងជាជម្រើសល្អបំផុតសម្រាប់អ្នក។ នៅទីនេះនឹងមានឧបករណ៍ទំនើប បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈជួយអ្នកក្នុងការជម្រុះរោមឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រសិនបើអ្នកមានសំណួរអ្នកអាចទាក់ទង SEOULSPA.COM.KH ដើម្បីទទួលបានការប្រឹក្សាព័ត៌មានច្បាស់លាស់តាមទូរសព្ទ័លេខ HOTLINE ០៨៨.៧៩៣.៧៩៧៩ – ០៩៧.៨១៩.៧៨៧៨












Comment