ជំហានថែរក្សាស្បែកពេលយប់ដែល​អ្នកមិនគួរខកខាន


ស្បែករលោងនិងមានសុខភាពល្អតែងតែធ្វើឱ្យមានចំណាប់អារម្មណ៍ចំពោះអ្នកផ្សេង។ ដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិនេះ ការថែរក្សាស្បែកពេលយប់គឺមានសារៈសំខាន់ណាស់។ ជំហានថែរក្សាស្បែកពេល​យប់ខាងក្រោមនេះ នឹងជួយអ្នកឱ្យដឹងពីរបៀបថែរក្សាស្បែករបស់អ្នកឱ្យបានត្រឹមត្រូវបំផុត។

ការមានស្បែករលោងនិងមានសុខភាពល្អគឺជាអ្វីដែលអ្នកសគ្រប់គ្នាប្រាថ្នាចង់បាន

ហេតុអ្វីគួរតែ​អនុវត្តជំហានថែរក្សាស្បែកពេលយប់?

មនុស្សជាច្រើននិយាយថា ការថែរក្សាស្បែកពេលយប់ពិតជាមិនចាំបាច់ទេព្រោះនៅពេលនេះស្បែកត្រូវការសម្រាក។ ប៉ុន្តែនៅពេលយប់ស្បែកមិនដេកដូចដែលយើងគិតនោះទេ តែនេះគឺជា “ពេលវេលាមាស” សម្រាប់ស្បែកដើម្បីស្តារនិងផលិតកោសិកាថ្មី។ ដូច្នេះអ្នកគួរតែអនុវត្តវិធីថែរក្សាស្បែកពេលយប់ ដើម្បីជួយឱ្យស្បែកងាយស្រូបយកសារធាតុចិញ្ចឹមនិងឆាប់ជាសះស្បើយ។

ក្រៅពីនេះទៀត នៅពេលយប់ស្បែកនឹងលែងត្រូវប៉ះផ្ទាល់ជាមួយកត្តាគ្រោះថ្នាក់ពីបរិស្ថានដូចជា៖ ភាព​កខ្វក់ ពន្លឺព្រះអាទិត្យ ។ល។ ដូចជាពេលថ្ងៃ។ ហេតុ​ដូច្នេះ សារធាតុចិញ្ចឹមដែលមានប្រយោជន៍នៅក្នុងឡេបំប៉ន​ស្បែកនឹងត្រូវបានស្រូបយកបានល្អប្រសើរនិងពង្រីកការប្រើប្រាស់ឱ្យបានច្រើនបំផុត។

ការថែរក្សាស្បែកពេលយប់នឹងជួយឱ្យស្បែកងាយស្រូបយកសារធាតុចិញ្ចឹមនិងឆាប់ជាសះស្បើយ

ជំហានថែរក្សាស្បែកពេលយប់អ្នកគួរតែដឹង

ជំហាន​ទី ១៖ លាង​សម្អាត​ស្បែកគ្រឿងសម្អាង

ស្រ្តីជាច្រើននិយាយថា គ្រាន់តែប្រើឡេ​សម្អាតមុខគឺស្បែកនឹងសម្អាតបានជម្រះទាំងស្រុង។ ប៉ុន្តែការគិតនេះពិតជាខុស ហើយអាចធ្វើឱ្យស្ថានភាពស្បែករបស់អ្នកកាន់តែអាក្រក់​ទៅ ទោះបីជាអ្នកនៅតែខិតខំថែរក្សា​ស្បែករាល់ថ្ងៃក៏ដោយ។

ទោះបីជាអ្នកតុប​តែងគ្រឿងសម្អាងរ ឬគ្រាន់តែប្រើឡេការពារកម្តៅថ្ងៃក៏ដោយ ការលាងសម្អាតគ្រឿងសម្អាងក៏ជាជំហានថែរក្សាស្បែកមួយដែលអ្នកមិនគួរខកខាន។ ការការលាងសម្អាតគ្រឿងសម្អាងនឹងជួយលុបចោលនូវខ្លាញ់លើស ធ្វើបន្ទន់ និងលាងសម្អាតភាពកខ្វក់ក៏ដូចជាការតុបតែងលើស្បែក ដើម្បីសម្រាប់ជំហានថែរក្សាស្បែកបន្ទាប់។

ជំហានទី ២៖ ឡេ​សម្អាតមុខ

ការសម្អាតគ្រឿងសម្អាងគឺមិនគ្រប់គ្រាន់ឡើយ អ្នកត្រូវ​ការបន្ថែមឡេសម្អាតមុខ ដើម្បី​ធានា​ស្បែក​មុខ​របស់​អ្នកនឹងជ្រះជ្រៅពីរន្ធនីមួយៗ ជៀសវាងការស្ទះរន្ធញើសដែលបណ្តាលឱ្យកើតមុននិងជួយស្រូបយកផលិតផលបំប៉នស្បែកយ៉ាងងាយស្រួលជាង។

ការលាងសម្អាតមុខនឹងជួយសម្អាតជម្រៅរន្ធញើសនីមួយៗនិងមានប្រសិទ្ធភាពការពារមុន

ជំហានទី ៣៖ ខាត់ស្បែក

ខាត់​ស្បែកមិនមែនជាជំហានដែល​ត្រូវ​អនុវត្ត​ជាប្រចាំថ្ងៃទេ ប៉ុន្តែអ្នកនៅតែត្រូវធ្វើ 1 – 2 ដង/សប្តាហ៍ ដើម្បីលុបបំបាត់កោសិកាដែលងាប់ក៏ដូចជាភាពមិនស្អាតនៅក្នុងរន្ធញើស ជួយបង្កើតកោសិកាស្បែកថ្មីដែលមានសុខភាពល្អជាង។

ជំហានទី ៤៖ ​ថ្នាំ​បំប៉ន

ការប្រើប្រាស់ថ្នាំបំប៉នជាជំហានផ្លាស់ប្តូរពីការសម្អាតទៅការថែរក្សាស្បែក ផ្តល់ឱ្យស្បែកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ តុល្យភាព​កម្រិត pH កាត់បន្ថយរន្ធញើស ផ្តល់សំណើមនិងការពារស្បែក។

បច្ចុប្បន្ននេះនៅលើទីផ្សារមានប្រភេទថ្នាំបំប៉នជាច្រើនប្រភេទដែលមានការប្រើប្រាស់ខុសៗគ្នាសម្រាប់បញ្ហាស្បែកខុសគ្នា។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ក្នុងការជ្រើសរើសទឹកថ្នាំត្រឹមត្រូវសម្រាប់ស្បែករបស់អ្នក។

​ថ្នាំ​បំប៉នជួយផ្ដល់តុល្យភាព​កម្រិត pH​ សម្រាប់ស្បែក

ជំហានទី ៥៖ ផលិតផលព្យាបាលពិសេស

មិនមែនអ្នកណាក៏សុទ្ធតែមានសំណាងដែលមានស្បែកល្អឥតខ្ចោះនោះទេ។ ហេតុដូច្នេះហើយ អ្នកណាក៏ត្រូវការមាន​ផលិតផលព្យាបាលពិសេសដែរ ដើម្បីលុបចោល​ភាព​ខ្វះ​ខាតដូចជាមុន ស្នាមអុជខ្មៅ ស្នាមជាំ ។ល។ ប្រសិនបើស្បែករបស់អ្នកមានភាព​ខ្វះ​ខាត​ច្រើន កុំភ្លេចជំហានព្យាបាលពិសេសក្នុង​បណ្ដាជំហានថែរក្សាស្បែកនៅពេលយប់

ជំហានទី ៧៖ សេរ៉ូម

សេរ៉ូមត្រូវ​បាស្ត្រីជា​ច្រើន​ចូល​ចិត្ត ព្រោះមានមុខងារជាច្រើនដែលជួយបំប៉នស្បែក។ អ្នកអាចប្រើសេរ៉ូមផ្សេងៗគ្នាដើម្បីបំពេញតម្រូវការថែរក្សាស្បែកផ្សេងៗគ្នាដូចជា៖ ការស្តារស្បែក ផ្ដល់សំណើម បំប៉នស្បែកឱ្យស ព្យាបាលមុន ប្រឆាំងភាពចាស់ ។ល។

ជំហានទី ៧៖ ក្រែមលាបភ្នែក

អាចនិយាយបានថាកន្លែងដំបូងដែលបង្ហាញសញ្ញារបស់ភាព​ចាស់នៅលើមុខគឺភ្នែក។ ការប្រើឡេលាមភ្នែកនឹងជួយប្រឆាំងភាពចាស់ កាត់បន្ថយភាពងងឹតនិងហើម ជួយឱ្យស្បែកស​ខ្ចី។

ក្រៅពីនេះ បរិវេណស្បែកនៅជុំវិញភ្នែកគឺងាយរសើបនិងស្ដើង។ ដូច្នេះអ្នកគួរតែប្រើប្រភេទឡេដែលមានទាំងប្រឆាំងនឹងស្នាមជ្រួញ ប្រឆាំងនឹងភាពងងិត ដើម្បីការពារសញ្ញានៃភាពចាស់ និងមានគ្រឿងផ្សំស្រាលៗដែលមិនបង្កឱ្យរលាកស្បែក។

ការប្រើក្រែមលាបភ្នែកនឹងជួយប្រឆាំងភាពចាស់ធ្វើឱ្យស្បែកក្មេងជាងវ័យ

ជំហានទី ៨៖ ផ្ដល់សំណើម

ការប្រើឡេ​ផ្ដល់សំណើមដើម្បីរាំងរេជាតិសំណើមគឺជាជំហានចុងក្រោយនៃការថែរក្សាស្បែកពេលយប់។ ការរេរាំងសំណើមមានប្រសិទ្ធភាពលើយន្ដការមួយដែលជួយការពារជាតិខ្លាញ់ ជួយការពារការហួតសំណើមចេញពីស្បែក និងរក្សាសារធាតុបំប៉នដែលស្រូបចូលក្នុងដំណើរការថែរក្សាស្បែក ការពារស្បែកស្ងួតនិងជម្រុញភាពចាស់ដែលមានប្រសិទ្ធភាព។

ជាមួយនឹងអត្ថបទខាងលើនេះ SEOULSPA.COM.KH បានចែករំលែកដល់អ្នកអំពីជំហាននៃការថែរក្សាស្បែកពេលយប់ដែលអ្នកមិនគួរខកខាន។ សង្ឃឹមថាព័ត៌មាននៅក្នុងអត្ថបទនឹងបានជួយឱ្យអ្នកដឹងពីវិធីថែរក្សាស្បែករបស់អ្នកឱ្យបានត្រឹមត្រូវ និងទទួលបានស្បែកស្អាតយ៉ាងឆាប់រហ័សតាមការចង់បាន។

ប្រសិនបើអ្នកចង់បានការថែរក្សាស្បែកជំនាញ​ជាង អ្នកអាចចូលទៅកាន់ SEOULSPA.COM.KH ដើម្បីទទួលបានការ​ប្រឹក្សា​លម្អិតបំផុត!

/5 ( ការ​វាយ​តម្លៃ)

No votes so far! Be the first to rate this post.

Comment

ផ្ញើរូបថត Comment posting regulations
ផ្ញើ កំពុងដំណើរការ ...
    Comment ថ្មីទើបនឹងបន្ថែមចូល ចុចដើម្បីមើល
    0 Comment

      អត្ថបទ​ដែល​ទាក់ទង

      ការចាក់​ថ្នាំ​សម្រក​ខ្លាញ់​ក្បាល​ពោះអាចរក្សាប្រសិទ្ធិភាពយូរ​ដែរ​ទេ?

      ប្រហែលបំណងប្រាថ្នាធំបំផុតរបស់អ្នកលើសទម្ងន់គឺចង់លុប​បំបាត់ស្រទាប់ខ្លាញ់ចេញដោយងាយបំផុត។ ហើយវិធីដែលអ្នកជាច្រើនចូលចិត្តជ្រើសរើសគឺការចាក់​ថ្នាំ​សម្រក​ខ្លាញ់​ក្បាល​ពោះ។ ដោយសារតែវិធីសាស្រ្តនេះបានសម្រេចក្តីសុបិន្តរបស់ពួកគេយ៉ាងឆាប់រហ័ស។ ដូច្នេះ អ្នកគួរជ្រើសរើសវិធីនេះឬអត់? Contentsហេតុអ្វីគួរតែ​អនុវត្តជំហានថែរក្សាស្បែកពេលយប់?ជំហានថែរក្សាស្បែកពេលយប់អ្នកគួរតែដឹងជំហាន​ទី ១៖ លាង​សម្អាត​ស្បែកគ្រឿងសម្អាងជំហានទី ២៖ ឡេ​សម្អាតមុខជំហានទី ៣៖ ខាត់ស្បែកជំហានទី ៤៖ ​ថ្នាំ​បំប៉នជំហានទី ៥៖...

      តើធ្វើដូចម្តេចដើម្បីសម្រក​ទម្ងន់លឿននិងមានប្រសិទ្ធភាព

      ចាប់ពីពេលនេះតទៅ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហា “តើធ្វើដូចម្តេចដើម្បីសម្រក​ទម្ងន់ប្រកបដោយប្រសិទ្ធភាព”។ ព្រោះថាអត្ថបទខាងក្រោមនឹងបន្ធូរបន្ថយរាល់សេចក្តីចម្ងល់របស់អ្នកសគ្រប់គ្នាដោយវិធីសម្រកទម្ងន់សាមញ្ញបំផុត។ យើងអាចអនុវត្ត​យ៉ាងងាយស្រួលដោយមិនមានអារម្មណ៍នឿយ​ហត់។ តោះ​ជា​មួយ SEOULCENTER មើលរបៀបណែនាំទាំង​អស់​គ្នា! Contentsហេតុអ្វីគួរតែ​អនុវត្តជំហានថែរក្សាស្បែកពេលយប់?ជំហានថែរក្សាស្បែកពេលយប់អ្នកគួរតែដឹងជំហាន​ទី ១៖ លាង​សម្អាត​ស្បែកគ្រឿងសម្អាងជំហានទី ២៖ ឡេ​សម្អាតមុខជំហានទី ៣៖ ខាត់ស្បែកជំហានទី ៤៖...

      ប្រាប់​អំពីការថែរក្សាស្បែកស្រស់ស្អាតជាមួយនឹងម៉ាស់តែបៃតង

      បច្ចុប្បន្ននេះ បង​ប្អូន​នារីភាគច្រើននឹងជ្រើសរើសផលិតផលឬគ្រឿងផ្សំថែរក្សាសម្រស់ដែលបានប្រភពមកពីធម្មជាតិ។ ប្រសិនបើជាអ្នកស្រឡាញ់សម្រស់ អ្នកប្រាកដជាមិនចម្លែកនឹងរបាំងតែបៃតងទេ។ ដូច្នេះតើការប្រើប្រាស់របាំងនេះមាន​ប្រយោជន៍អ្វី? របៀបធ្វើម៉ាស់តែបៃតង ហើយកំណត់សម្គាល់នៅពេលប្រើ? តោះស្វែងយល់ទាំងអស់គ្នា! Contentsហេតុអ្វីគួរតែ​អនុវត្តជំហានថែរក្សាស្បែកពេលយប់?ជំហានថែរក្សាស្បែកពេលយប់អ្នកគួរតែដឹងជំហាន​ទី ១៖ លាង​សម្អាត​ស្បែកគ្រឿងសម្អាងជំហានទី ២៖ ឡេ​សម្អាតមុខជំហានទី ៣៖ ខាត់ស្បែកជំហានទី...

      ការជម្រុះរោមប៊ីគីនីជាអចិន្ត្រៃយ៍

      រោមនៅតំបន់ “ប៊ីគីនី” កាន់តែក្រាស់ធ្វើឱ្យស្ត្រីជាច្រើនមានអារម្មណ៍ស្មុគស្មាញនិងរំខាន។ ម្យ៉ាង​ទៀតនេះក៏ជាបុព្វហេតុចម្បងដែលនាំឱ្យមានការចម្លងបាក់តេរីជាច្រើន។ ដើម្បីស្លៀកសម្លៀកបំពាក់បែបទាន់សម័យប្រកបដោយទំនុកចិត្ត ស្ត្រីជាច្រើនជ្រើសរើសយកវិធី​ជម្រុះ​រោមប៊ីគីនីជាអចិន្ត្រៃយ៍។ អត្ថបទខាងក្រោមនេះ SEOUL CENTER បានផ្តល់ព័ត៌មានអំពីការ​ជម្រុះ​រោមសម្រាប់ស្ត្រីជាច្រើន។ Contentsហេតុអ្វីគួរតែ​អនុវត្តជំហានថែរក្សាស្បែកពេលយប់?ជំហានថែរក្សាស្បែកពេលយប់អ្នកគួរតែដឹងជំហាន​ទី ១៖ លាង​សម្អាត​ស្បែកគ្រឿងសម្អាងជំហានទី ២៖ ឡេ​សម្អាតមុខជំហានទី ៣៖...

      វិធីថែរក្សាស្បែកសដោយក្រូចឆ្មា

      មានស្បែកសស្រស់ជាក្តីសុបិន្តរបស់នារីគ្រប់រូប។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែកើតមកមានសំណាងដែលមានសម្បុរស្បែកដែលចង់បាននោះតែ។ នេះហើយជាមូលហេតុដែលនារីជាច្រើនតែងតែស្វែងរកវិធីថែរក្សាស្បែកស។ អត្ថបទខាងក្រោមនេះ SEOULSPA.COM.KH នឹងចែកជូននូវវិធីថែរក្សាស្បែកសដោយក្រូចឆ្មាមានប្រសិទ្ធិភាពញនិងសាមញ្ញដែលអាចធ្វើបាននៅផ្ទះ។ តោះពិគ្រោះជាមួយគ្នា! Contentsហេតុអ្វីគួរតែ​អនុវត្តជំហានថែរក្សាស្បែកពេលយប់?ជំហានថែរក្សាស្បែកពេលយប់អ្នកគួរតែដឹងជំហាន​ទី ១៖ លាង​សម្អាត​ស្បែកគ្រឿងសម្អាងជំហានទី ២៖ ឡេ​សម្អាតមុខជំហានទី ៣៖ ខាត់ស្បែកជំហានទី...

      088.793.7979
      ប្រឹក្សា
      ណាត់ប្រតិទិន