តើបាយ 1 ចាន​មាន​ប៉ុន្មាន​កាឡូរី? បរិភោគបាយដូចម្តេចដើម្បីសម្រកទម្ងន់?


អ្នកជាច្រើនមិន​បរិភោគបាយដើម្បីសម្រេចគោលដៅសម្រកទម្ងន់របស់ពួកគេ។ ប៉ុន្តែដោយសារតែបាយបានក្លាយជាម្ហូបអាហារមិន​អាច​ខ្វះរបស់យើង ទោះបីបានដកបាយចេញពីបញ្ជីមុខម្ហូបប្រចាំថ្ងៃក៏ដោយ ប៉ុន្តែពេលខ្លះឃើញ​បាយក៏មានអារម្មណ៍ថាឃ្លានដែរ។

ដូច្នេះហើយ មានអ្នកជាច្រើនឆ្ងល់ថាតើបាយ 1 ចានមានប៉ុន្មានកាឡូរី? ដើម្បីជួយឱ្យពួកគេមានរបបអាហារត្រឹមត្រូវ ដែលពេញចំណង់និងនៅតែស្រកទម្ងន់។ ជាមួយ SEOULSPA.COM.KH ដើម្បីឆ្លើយនូវចម្ងល់នេះ និងគន្លឹះខ្លះៗ អំពីរបៀបបរិភោគបាយហើយនៅតែស្រកទម្ងន់បានដែលអ្នកគួរដឹង។

បាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភ

តើបាយ 1 ចានមានប៉ុន្មានកាឡូរី?

បាយត្រូវបានចម្អិនពីអង្ករ ទន់ស្អិត អាចត្រូវបានផ្សំជាមួយមុខម្ហូបផ្សេងៗគ្នាជាច្រើន ជាមុខអាហារមួយដែលមានមេជាតិម្សៅច្រើន ដែលមនុស្សជាងពាក់កណ្តាលពិភពលោកប្រើប្រាស់។

តំបន់នីមួយៗមានទំហំចានខុសគ្នា។ ដូច្នេះមុនដំបូងត្រូវដឹងថាតើបាយ 1 ចានមានប៉ុន្មានកាឡូរី? យើងត្រូវតែកំណត់ជាបរិមាណ។

យើងនឹងគណនាបាយ 1 ចានគ្រាន់តែគណនាបាយ​ប៉ុណ្ណោះគឺស្មើនឹង 100 ក្រាម។ យើងអាចគណនាលម្អិតនៅពេលដែលសួរថា តើបាយ 100 ក្រាមមានប៉ុន្មានកាឡូរី? ស្មើបាយ​ 1 ចានមានប៉ុន្មានកាឡូរី?

  • CALORIES: 130
  • FAT: 0.3g
  • CHOLESTEROL: 0mg
  • NATRI: 1mg
  • CARBS: 28.2g
  • PROTEIN: 2.7g
  • CANXI: 10mg
  • KALI: 35mg

នៅខាងលើនេះ គឺជាបរិមាណរបស់​បាយអង្ករស 1 ចានគឺ 130 កាឡូរី / 100 ក្រាម។ ប្រភេទបាយមួយចំនួនទៀតដូចជា៖

  •   បាយ​ចុង​អង្ករ៖ 627 កាឡូរី/100g
  •   បាយអង្ករ​សំរូប៖ 110 កាឡូរី/100g
  •   បាយក្ដាំង៖ 357 កាឡូរី/ 100g

បាយ 1 ចានសម្បូរទៅដោយអាហារូបត្ថម្ភមែនឬទេ? គ្រឿងផ្សំទាំងអស់សុទ្ធតែល្អសម្រាប់សុខភាព។ ប៉ុន្តែ យើងត្រូវតែពិនិត្យឡើងវិញ ចំពោះ​មុខ​ម្ហូបដែលត្រូវបានកែច្នៃតាមរយៈខ្លាញ់ ឬបន្ថែមគ្រឿងផ្សំជាច្រើនទៀតដូចជា៖ ផាត់យ៉ុង ប្រហិត ឆ្អឹងជំនីរ ។ល។ គឺមានការផ្គត់ផ្គង់កាឡូរីខ្ពស់ជាង។

បាយ 1 ចាន 130 កាឡូរី

នៅក្នុងបាយមិនត្រឹមតែមានថាមពលដើម្បីចិញ្ចឹមរាងកាយ (CALORIE) ប៉ុណ្ណោះទេ ថែមទាំងជាអាហារដែលផ្តល់នូវសារធាតុជាច្រើនដូចជា៖ ប្រូតេអ៊ីន សូដ្យូម កាល់ស្យូម មេជាតិម្សៅ ប៉ូតាស្យូម ។ល។ ប៉ុន្តែយើងឃើញបរិមាណ CALORIE នៅក្នុងបាយអង្ករ​ស បាយចុងអង្ករ បាយ​ក្ដាំ គឺច្រើនជាងបាយអង្ករសំរូប។ ដូច្នេះយើងគួរជ្រើសរើសបាយអង្ករសំរូបជំនួសឱ្យបាយអង្ករសសម្រាប់បញ្ចីមុខម្ហូបសម្រកទម្ងន់​ប្រចាំថ្ងៃដែរ​ឬទេ?

តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?

យើងតែងឃើញថាមានអ្នកជាច្រើនប្រើអង្ករសំរូបជំនួសឱ្យអង្ករសក្នុងដំណើរការសម្រកទម្ងន់ ទោះបីជាមិនសម្រកទម្ងន់ ក៏ពួកគេនៅតែប្រើអង្ករសំរូបនៅក្នុងបញ្ជី​មុខម្ហូបដែលជាប្រចាំថ្ងៃដែរ។ នេះមក​ពីមូលហេតុដូចខាងក្រោម៖

ដូចដែលបានបញ្ជាក់ខាងលើ អង្ករសំរូប 1 ចានមានប៉ុន្មានកាឡូរី? អ្នក​ក៏បាន​ដឹង​​ហើយថា 110 / កាឡូរី / 100 ក្រាម តិចជាងអង្ករស។ អង្ករសំរូប គឺជាប្រភរទអង្ករមាន​គ្រាប់ទាំងមូល ហើយមានអាហារូបត្ថម្ភច្រើនជាងអង្ករស។ មិនដូចជាអង្ករសទេ កន្ទក់អង្ករសំរូបបានរក្សាទុកគឺជាប្រភពផ្គត់ផ្គង់វីតាមីននិងសារធាតុរ៉ែជាច្រើនសម្រាប់អ្នកប្រើប្រាស់។

អង្ករសបានឆ្លងកាត់ដំណើរការកិនស្រិន ជាធម្មតាមិនមាននូវអាហារូបត្ថម្ភទាំងអស់នោះទេ។ អង្ករដែល​កិនស្រិន ជាធម្មតាត្រូវបានប៉ូលាមុននឹង​នាំ​ចេញ​ទី​ផ្សារ។ អង្ករបាន​ផលិត​សម្រេចក្នុង​ដំណើរការយកអង្កាមនិងកន្ទក់ អាហារូបត្ថម្ភសំខាន់ៗ នៅក្នុងអង្ករស ក៏ត្រូវបានបំបាត់ផ្នែកណាខ្លះ​ដែរ។

បាយអង្ករ​សំរូប 1 ចាន មានប៉ុន្មានកាឡូរី 

(រូប​ភាព៖ អ៊ិនធឺណិត)

ដូច្នេះ ប្រសិនបើនៅក្នុង​ដំណើរ​ការ​សម្រក​ទម្ងន់ ដើម្បីធានានូវអាហារូបត្ថម្ភរបស់អ្នក អ្នកគួរតែជ្រើសរើសអង្ករសំរូប វានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ដោយសារតែអង្ករសំរូបមានបរិមាណជាតិសរសៃច្រើនជាងអង្ករធម្មតា 2 ដង។ ប៉ុន្តែ អ្នកក៏ត្រូវមានរបបអាហារត្រឹម​ត្រូវដែរ ព្រោះក្នុងអង្ករសំរូបនៅតែមានផ្ទុក CALORIES ដូច្នេះអ្នកគួរតែបញ្ចូល​ឆ្លាស់អង្ករសំរូបចូលអាហារប្រចាំថ្ងៃជាមួយរបបអាហារសម្រក​ទម្ងន់ផ្សេងទៀត ទើបសម្រកទម្ងន់មានប្រសិទ្ធភាព។ ជាពិសេស គួរជ្រើសរើសអង្ករសំរូបសុទ្ធ ប្រភេទ​នេះមានអាហារូបត្ថម្ភច្រើនជាងអង្ករសំរូបដែល​បានកិន​ស្រិន។

ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?

ក្រោយ​ពេល​បាន​ដឹង​ថា​បាយ​ 1 ចាន​មានប៉ុន្មានកាឡូរីហើយនោះ បណ្ដា​ស្រ្តី ​តាមធម្មតាមិន​បរិភោគ​បាយទៀត។ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ៖ មិនគួរអត់បាយដើម្បីសម្រក​ទម្ងន់នោះទេ ព្រោះស្ថានភាពនេះអូសបន្លាយពេលយូរ អាចប៉ះពាល់ដល់សុខភាព៖ វិលមុខ ខ្វះឈាម ថមថយ​កម្លាំង។ ដោយសារតែអង្ករផ្តល់នូវកាឡូរី ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែដែលមានសុខភាពល្អជាច្រើនដើម្បីរាងកាយមានភាពល្អបំផុតរាល់ថ្ងៃ។ ដូច្នេះ អ្នកដែលសម្រកទម្ងន់ត្រូវរបៀបនឹងដឹងពីរឆ្លាស់បាយចូលជាក្នុងរបបអាហារប្រចាំថ្ងៃ។ អ្នកអាចយោងទៅលើម៉ឺនុយបរិភោគបាយសម្រកទម្ងន់មួយចំនួនដូចខាងក្រោម៖

ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី ឬមើមនិងផ្លែឈើ

ការដឹងថាតើបាយ​ 1 ចានមានប៉ុន្មានកាឡូរីធ្វើឱ្យស្រ្តីនិងបុរសជាច្រើនមិនបរិភោគបាយ ឬ បរិភោគតិចតួចទេ ទោះបីឃើញបាយពិតជាឃ្លានខ្លាំងក៏ដោយ។ ប៉ុន្តែកុំបារម្ភ អ្នកអាចចម្អិនបាយ​ជាមួយ​នឹង​សណ្ដែកដូចជា សណ្តែកខ្មៅ សណ្តែកដី ។ល។  ប្រភេទសណ្តែកល្អណាស់សម្រាប់ការសម្រកទម្ងន់ វាអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ អាហាររូបត្ថម្ភនៅក្នុងសណ្តែកមិនមានជាតិខ្លាញ់ ឬឡើងទម្ងន់ទេ ថែមទាំងជួយអ្នកក្នុងការកំណត់ចំនួនកាឡូរីនៅក្នុងបាយដែលផ្ទុកទៅក្នុងរាង​កាយ។ វីធី​នេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលសម្រកទម្ងន់ ដូច្នេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ។

បាយសណ្តែកខ្មៅ

បរិភោគបាយកកជំនួសបាយក្តៅ

ទោះបីជាដឹងថាការបរិភោគបាយក្តៅនឹងមានរសជាតិឆ្ងាញ់ជាងបាយកកក៏ដោយ ប៉ុន្តែរសជាតិ​ឆ្ងាញ់ និងងាយស្រូបនៃ​បាយ​ក្ដៅ គឺជាគូប្រជែងរបស់អ្នក​ដែល​សម្រកទម្ងន់ ព្រោះនឹងធ្វើឱ្យអ្នកបរិភោគកាន់តែច្រើន។ នៅក្នុងការសិក្សាស្រាវ​ជ្រាវខ្លះរបស់ជប៉ុន បាយកកធ្វើឱ្យការរំលាយអាហារយឺតដូច្នេះវានឹងឆាប់ឆ្អែត។ ជាពិសេស បាយកកដែលមានសមត្ថភាពស្រូបយកខ្សោយជាង ហើយងាយរំលាយចោល ដូច្នេះប្រសិនបើអ្នកបរិភោគបាយកកជាប្រចាំនោះ ទម្ងន់របស់អ្នកនឹងផ្លាស់ប្តូរជាវិជ្ជមាន។

អ្នកអាចកែច្នៃចានជាមួយបាយកកដើម្បីកាត់បន្ថយភាពធុញទ្រាន់ដូចជា៖ បាយរមូរសារាយសមុទ្រជាមួយបន្លែដូចជាត្រសក់ ការ៉ុត ។ល។

ដូច្នេះ អ្នកអាចបរិភោគបាយកកដើម្បីសម្រកទម្ងន់ ជួយឱ្យឆាប់​ឆ្អែត​និងឆ្អែតបានយូរ។ ប៉ុន្តែនៅតែបរិភោគក្នុងកម្រិតល្មមក្នុងខណៈពេលដែលអ្នកកំពុង​តម អ្នក​អាច​បរិភោគជាមួយសាច់​ជ្រូក សាច់ត្រី ស៊ុតនិងបន្លែដែលគ្មានជាតិខ្លាញ់។

បាយកកជួយឱ្យឆ្អែតបានយូរ

បរិភោគអង្ករសំរូប

ដូចដែលយើងបានដឹងហើយថា បាយអង្ករសំរូប 1 ចានមានកាឡូរីប៉ុន្មាន បើធៀបនឹងបាយអង្ករធម្មតា 1 ចាន​មានកាឡូរីប៉ុន្មាន។ ហេតុ​នេះ​ហើយ កាឡូរីក្នុងអង្ករសំរូបទាបជាងអង្ករសធម្មតា ដូច្នេះ ការប្រើប្រាស់អង្ករសំរូបនឹងជួយកាត់បន្ថយថាមពលដែលស្រូបចូលក្នុងរាងកាយ។

ហេតុដូច្នេះ អង្ករសំរូបគឺសមស្របនឹងតមរបបអាហារសម្រាប់អ្នកសម្រកទម្ងន់ដោយ៖

  • បរិមាណជាតិសរសៃនៅក្នុងអង្ករសំរូបខ្ពស់ បង្កើតឱ្យមានអារម្មណ៍ឆ្អែតអស់រយៈពេលយូរ ហើយបន្ថយនូវចំណង់អាហារ។
  • អង្ករសំរូបមានផ្ទុកអាស៊ីត ALPHA LIPOIC ដែលរំលាយជាតិខ្លាញ់ចេញក្រៅ។
  • បង្កើនដំណើរការបំលាស់ប្ដូរ​បំរុងទុកសារធាតុ បន្សាបជាតិពុល បន្ថយការប្រមូលផ្តុំថាមពលលើស។

អ្នកអាចយោងទៅលើម៉ឺនុយអាហារសម្រកទម្ងន់ដទៃទៀត ដើម្បីបង្កើតរបបអាហារបំប៉នជាមួយបាយមាន​របៀបវិទ្យាសាស្ត្រ។

បរិមាណជាតិសរសៃនៅក្នុងអង្ករសំរូបខ្ពស់ បង្កើតឱ្យមានអារម្មណ៍ឆ្អែតអស់រយៈពេលយូរហើយបន្ថយនូវចំណង់អាហារ

ចម្ងល់ទូទៅមួយចំនួនពេលបរិភោគបាយសម្រកទម្ងន់?

តើគួរបរិភោគបាយប៉ុន្មានចានក្នុងមួយពេល?

យោងទៅតាមអ្នកវិទ្យាសាស្ត្រពិភពលោក បុរសត្រូវការកាឡូរី 2500 និងស្ត្រីគឺ 2000 កាឡូរីក្នុងមួយថ្ងៃ ដើម្បីរក្សាទម្ងន់និងមានសុខភាពល្អ។ ជាមធ្យមបុរសពេញវ័យបរិភោគ 2 – 3 ចាន/ ១ ពេល ហើយស្រ្តី 1 – 2 ចាន/ 1 ពេល។

តើ​បរិភោគបាយ​មាន​ទម្ងន់ (ធាត់) ទេ?

ដើម្បីឆ្លើយនូវសំណួរនេះ យើងត្រូវការលើកភស្តុតាងថាបាយ 1 ចានមានប៉ុន្មានកាឡូរី ដោយផ្អែកលើចំនួនកាឡូរីនៅក្នុងបាយដែលផ្ទុកទៅក្នុងរាង​កាយ រួមជាមួយនឹងរបបអាហារ និងការហាត់ប្រាណ យើងអាចដឹងថាតើត្រូវបរិភោគបាយមានធាត់​ឬទេ។ មួយថ្ងៃ អ្នកផ្ទុកកាឡូរីលើសចំនួនកាឡូរីជាមធ្យមក្នុងមួយថ្ងៃដោយមិនចាំបាច់ហាត់ប្រាណ លេងកីឡាទេនោះ កាឡូរីនឹងមិនត្រូវបានបញ្ចេញទេ ហើយការប្រមូលផ្តុំជាតិខ្លាញ់នាំឱ្យមានទម្ងន់ (ធាត់) គឺជាការងាយស្រួល។

ដូចជា៖

ចំពោះអ្នកធ្វើការក្នុងការិយាល័យដែលមិន​សូវ​បាន​ធ្វើ​ចលនា សូម្បីតែអសកម្មក៏ដោយ កាឡូរីដែលត្រូវបានដុតនៅក្នុងថ្ងៃគឺទាបណាស់។ ពីនោះ ថាមពលលើសដ៏ធំកកកុញបង្កើតជាជាតិខ្លាញ់ និងបង្កឱ្យមានជាតិខ្លាញ់ និង​ឡើង​ទម្ងន់ ជាពិសេសគឺ​តំបន់ក្បាលពោះ។ ម្យ៉ាងទៀត សន្ទស្សន៍គ្លីសេម៉ីកនៃអង្ករសធម្មតាគឺខ្ពស់បំផុតដែលរំញោចអរម៉ូនអាំងស៊ុយលីនឱ្យកើនឡើង ដូច្នេះអ្នកដែលមានទម្ងន់រាងកាយហួស​កម្រិត គឺកាន់​តែបរិភោគអាហារកាន់តែឆាប់ធាត់។

ការសម្រកទម្ងន់តម្រូវឱ្យមានការរួមបញ្ចូលគ្នានៃរបបអាហារនិងការធ្វើលំហាត់ប្រាណ

តើបាយ ១ ចានមានប៉ុន្មានកាឡូរី?

ដូចដែលបានវិភាគនៅខាង​លើ ក្នុងបាយ​ 1 ចានមានប៉ុន្មានកាឡូរី យើងក៏បាននិយាយលើបាយអង្ករសំរូប 1 ចានតើមានប៉ុន្មានកាឡូរី? ពិនិត្យឡើងវិញនូវចម្លើយនោះជាអង្ករសំរូប៖ 110 កាឡូរី / 100 ក្រាម (1 ចាន) ។ ចំនួនកាឡូរីនៅក្នុងអង្ករសំរូបគឺតិចជាងអង្ករស ទោះបីជាវាមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនសម្រាប់រាងកាយក៏ដោយ ប៉ុន្តែវានៅតែអាចបង្កឱ្យធាត់បានដែរ ប្រសិនបើអ្នកបរិភាគច្រើន។

សរុប​មក ការតមអាហារមិនមែនជាវិធីត្រឹមត្រូវក្នុងការសម្រកទម្ងន់ទេ ដោយសារតែកាឡូរីនៅក្នុងនោះ។ អ្នកដែលសម្រកទម្ងន់បានត្រឹមត្រូវ គឺជាអ្នកដែលដឹងថាតើមានប៉ុន្មានកាឡូរីក្នុងបាយ 1 ចាន ដើម្បីធ្វើឱ្យមានតុល្យភាពបរិមាណបាយ អាហារូបត្ថម្ភដែលផ្ទុកទៅក្នុងរាងកាយក្នុងមួយថ្ងៃ បរិភោគត្រឹមត្រូវ បរិភោគឱ្យមានពេលវេលា គេងឱ្យបានគ្រប់គ្រាន់។

ជាពិសេស គឺ​ត្រូវធ្វើ​អត្តពលកម្មជារាល់ថ្ងៃ ដើម្បីបង្កើនកម្លាំងការពាររបស់រាងកាយ ដុតបំផ្លាញជាតិខ្លាញ់សល់លឿននិងមានគុណប្រយោជន៍ជាច្រើនទៀត។

ប៉ុន្តែ ប្រសិនបើអ្នកចង់សម្រកទម្ងន់យ៉ាងឆាប់រហ័ស សូមពិនិត្យមើលនូវបច្ចេកវិទ្យាសម្រកទម្ងន់ទំនើបបំផុតមួយចំនួននៅ SEOULSPA.COM.KH ។

នៅទីនេះ វេជ្ជបណ្ឌិតនឹងផ្ដល់ព័ត៌មានដល់អ្នកអំពីដំណើរ​ការសម្រកខ្លាញ់ត្រឹមត្រូវសម្រាប់អ្នក និងរបបអាហារត្រឹមត្រូវពេល​សម្រកទម្ងន់។ ជាពិសេស មានការធានាចំពោះសុវត្ថិភាពនិងប្រសិទ្ធភាពដូចការរំពឹងទុក។ សាក​ល្បង​ស្វែង​យល់និងជ្រើសរើសប្រសិនបើអ្នកចង់សម្រកខ្លាញ់ បញ្ចុះទម្ងន់យ៉ាងឆាប់រហ័ស!

/5 ( ការ​វាយ​តម្លៃ)

No votes so far! Be the first to rate this post.

Comment

ផ្ញើរូបថត Comment posting regulations
ផ្ញើ កំពុងដំណើរការ ...
    Comment ថ្មីទើបនឹងបន្ថែមចូល ចុចដើម្បីមើល
    0 Comment

      អត្ថបទ​ដែល​ទាក់ទង

      ការចាក់​ថ្នាំ​សម្រក​ខ្លាញ់​ក្បាល​ពោះអាចរក្សាប្រសិទ្ធិភាពយូរ​ដែរ​ទេ?

      ប្រហែលបំណងប្រាថ្នាធំបំផុតរបស់អ្នកលើសទម្ងន់គឺចង់លុប​បំបាត់ស្រទាប់ខ្លាញ់ចេញដោយងាយបំផុត។ ហើយវិធីដែលអ្នកជាច្រើនចូលចិត្តជ្រើសរើសគឺការចាក់​ថ្នាំ​សម្រក​ខ្លាញ់​ក្បាល​ពោះ។ ដោយសារតែវិធីសាស្រ្តនេះបានសម្រេចក្តីសុបិន្តរបស់ពួកគេយ៉ាងឆាប់រហ័ស។ ដូច្នេះ អ្នកគួរជ្រើសរើសវិធីនេះឬអត់? Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី ឬមើមនិងផ្លែឈើបរិភោគបាយកកជំនួសបាយក្តៅបរិភោគអង្ករសំរូបចម្ងល់ទូទៅមួយចំនួនពេលបរិភោគបាយសម្រកទម្ងន់?តើគួរបរិភោគបាយប៉ុន្មានចានក្នុងមួយពេល?តើ​បរិភោគបាយ​មាន​ទម្ងន់ (ធាត់) ទេ?តើបាយ ១...

      តើការជម្រុះ​រោមជាអចិន្ត្រៃយ៍អាច​ដុះឡើងវិញទេ – 3 យ៉ាងដែលអ្នកត្រូវដឹង?

      Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី ឬមើមនិងផ្លែឈើបរិភោគបាយកកជំនួសបាយក្តៅបរិភោគអង្ករសំរូបចម្ងល់ទូទៅមួយចំនួនពេលបរិភោគបាយសម្រកទម្ងន់?តើគួរបរិភោគបាយប៉ុន្មានចានក្នុងមួយពេល?តើ​បរិភោគបាយ​មាន​ទម្ងន់ (ធាត់) ទេ?តើបាយ ១ ចានមានប៉ុន្មានកាឡូរី?និយមន័យនៃវិធីសាស្រ្តជម្រុះ​រោមជាអចិន្ត្រៃយ៍ មុនពេលទៅរកចម្លើយចំពោះសំណួរថា “តើការជម្រុះ​រោមជាអចិន្ត្រៃយ៍អាច​ដុះឡើងវិញទេ?” យើងត្រូវការ​ស្វែង​យល់បន្តិចអំពីវិធីសាស្ត្រនេះ។ ជាពិសេសនេះគឺជាវិធីសាស្ត្របច្ចេកវិទ្យាខ្ពស់ដើម្បីទប់ស្កាត់ការលូតលាស់និងការដុះឡើងវិញនៃឫសរោម។...

      តើធ្វើដូចម្តេចដើម្បីសម្រក​ទម្ងន់លឿននិងមានប្រសិទ្ធភាព

      ចាប់ពីពេលនេះតទៅ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហា “តើធ្វើដូចម្តេចដើម្បីសម្រក​ទម្ងន់ប្រកបដោយប្រសិទ្ធភាព”។ ព្រោះថាអត្ថបទខាងក្រោមនឹងបន្ធូរបន្ថយរាល់សេចក្តីចម្ងល់របស់អ្នកសគ្រប់គ្នាដោយវិធីសម្រកទម្ងន់សាមញ្ញបំផុត។ យើងអាចអនុវត្ត​យ៉ាងងាយស្រួលដោយមិនមានអារម្មណ៍នឿយ​ហត់។ តោះ​ជា​មួយ SEOULCENTER មើលរបៀបណែនាំទាំង​អស់​គ្នា! Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី ឬមើមនិងផ្លែឈើបរិភោគបាយកកជំនួសបាយក្តៅបរិភោគអង្ករសំរូបចម្ងល់ទូទៅមួយចំនួនពេលបរិភោគបាយសម្រកទម្ងន់?តើគួរបរិភោគបាយប៉ុន្មានចានក្នុងមួយពេល?តើ​បរិភោគបាយ​មាន​ទម្ងន់ (ធាត់)...

      ប្រាប់​អំពីការថែរក្សាស្បែកស្រស់ស្អាតជាមួយនឹងម៉ាស់តែបៃតង

      បច្ចុប្បន្ននេះ បង​ប្អូន​នារីភាគច្រើននឹងជ្រើសរើសផលិតផលឬគ្រឿងផ្សំថែរក្សាសម្រស់ដែលបានប្រភពមកពីធម្មជាតិ។ ប្រសិនបើជាអ្នកស្រឡាញ់សម្រស់ អ្នកប្រាកដជាមិនចម្លែកនឹងរបាំងតែបៃតងទេ។ ដូច្នេះតើការប្រើប្រាស់របាំងនេះមាន​ប្រយោជន៍អ្វី? របៀបធ្វើម៉ាស់តែបៃតង ហើយកំណត់សម្គាល់នៅពេលប្រើ? តោះស្វែងយល់ទាំងអស់គ្នា! Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី ឬមើមនិងផ្លែឈើបរិភោគបាយកកជំនួសបាយក្តៅបរិភោគអង្ករសំរូបចម្ងល់ទូទៅមួយចំនួនពេលបរិភោគបាយសម្រកទម្ងន់?តើគួរបរិភោគបាយប៉ុន្មានចានក្នុងមួយពេល?តើ​បរិភោគបាយ​មាន​ទម្ងន់...

      ការជម្រុះរោមប៊ីគីនីជាអចិន្ត្រៃយ៍

      រោមនៅតំបន់ “ប៊ីគីនី” កាន់តែក្រាស់ធ្វើឱ្យស្ត្រីជាច្រើនមានអារម្មណ៍ស្មុគស្មាញនិងរំខាន។ ម្យ៉ាង​ទៀតនេះក៏ជាបុព្វហេតុចម្បងដែលនាំឱ្យមានការចម្លងបាក់តេរីជាច្រើន។ ដើម្បីស្លៀកសម្លៀកបំពាក់បែបទាន់សម័យប្រកបដោយទំនុកចិត្ត ស្ត្រីជាច្រើនជ្រើសរើសយកវិធី​ជម្រុះ​រោមប៊ីគីនីជាអចិន្ត្រៃយ៍។ អត្ថបទខាងក្រោមនេះ SEOUL CENTER បានផ្តល់ព័ត៌មានអំពីការ​ជម្រុះ​រោមសម្រាប់ស្ត្រីជាច្រើន។ Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី...

      របៀបកាត់បន្ថយចង្កេះយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេល 1 សប្តាហ៍

      តំបន់ក្បាលពោះច្រើនតែជាកន្លែងដែលអាចប្រមូលផ្តុំជាតិខ្លាញ់លើស ជាពិសេសគឺចំពោះ​នារីការិយាល័យដែលអង្គុយច្រើន ហើយតិច​មាន​ការហាត់ប្រាណ។ នៅក្នុងអត្ថបទនេះ SEOULSPA.COM.KH នឹងណែនាំអំពីរបៀប​ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពមួយចំនួន ដើម្បីកាត់បន្ថយចង្កេះក្នុងរយៈពេល 1 សប្តាហ៍សម្រាប់នារីដែល​មិន​មាន​ពេល​វេលា​ច្រើន។ Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី...

      វិធីថែរក្សាស្បែកសដោយក្រូចឆ្មា

      មានស្បែកសស្រស់ជាក្តីសុបិន្តរបស់នារីគ្រប់រូប។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែកើតមកមានសំណាងដែលមានសម្បុរស្បែកដែលចង់បាននោះតែ។ នេះហើយជាមូលហេតុដែលនារីជាច្រើនតែងតែស្វែងរកវិធីថែរក្សាស្បែកស។ អត្ថបទខាងក្រោមនេះ SEOULSPA.COM.KH នឹងចែកជូននូវវិធីថែរក្សាស្បែកសដោយក្រូចឆ្មាមានប្រសិទ្ធិភាពញនិងសាមញ្ញដែលអាចធ្វើបាននៅផ្ទះ។ តោះពិគ្រោះជាមួយគ្នា! Contentsបាយគឺជាអាហារដែលសម្បូរទៅដោយតម្លៃអាហារូបត្ថម្ភតើបាយ 1 ចានមានប៉ុន្មានកាឡូរី?តើគួរជ្រើសរើសបាយអង្ករស ឬបាយអង្ករសំរូប?ម៉ឺនុយបរិភោគបាយដើម្បីសម្រកទម្ងន់ត្រូវរបៀប?ចម្អិនបាយជាមួយនឹង​ប្រភេទសណ្ដែកដូចជា៖ សណ្តែកខ្មៅ សណ្តែកដី ឬមើមនិងផ្លែឈើបរិភោគបាយកកជំនួសបាយក្តៅបរិភោគអង្ករសំរូបចម្ងល់ទូទៅមួយចំនួនពេលបរិភោគបាយសម្រកទម្ងន់?តើគួរបរិភោគបាយប៉ុន្មានចានក្នុងមួយពេល?តើ​បរិភោគបាយ​មាន​ទម្ងន់...

      088.793.7979
      ប្រឹក្សា
      ណាត់ប្រតិទិន