រោគមុនមិនត្រឹមតែជា“ សុបិន្តអាក្រក់” របស់ស្ត្រីប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការគិតមមៃនៃ“ បុរស” ដែលធ្វើឱ្យយើងមានអារម្មណ៍អៀនខ្មាស់និងដឹងខ្លួននៅពេលទំនាក់ទំនងជាមួយអ្នកដទៃ។
ក្រៅពីថែរក្សាស្បែកឱ្យស្អាតយកចិត្តទុកដាក់លើរបបអាហារនិងសកម្មភាពប្រចាំថ្ងៃបន្ថែមរបាំងដើម្បីព្យាបាលមុនក្នុងដំណើរការថែរក្សាស្បែកមុនក៏ជាអាថ៌កំបាំងក្នុងការធ្វើជាម្ចាស់ស្បែកស្រស់ស្អាតតាមការចង់បាន។
ប្រសិនបើអ្នកមិនដឹងថារបាំងព្យាបាលមានប្រសិទ្ធភាពយ៉ាងណាទេសូមមើលរូបមន្តរបាំងធម្មជាតិមួយចំនួនខាងក្រោម!
មុនគឺជាការគិតមមៃនៃមនុស្សគ្រប់គ្នា
របាំងទឹកឃ្មុំរនិងការ៉ុត
ទឹកឃ្មុំនិងការ៉ុត គឺជាគ្រឿងផ្សំពេញនិយមក្នុងការរស់នៅ រួមបញ្ចូលគ្នានឹងកើតជារបាំងសំបូរទភដោយសារជាតិចិញ្ចឹមនិងព្យាបាលមានប្រសិទ្ធភាព។ នៅក្នុងការ៉ុតមានផ្ទុក Vitamin A, C ជាច្រើនជាមួយនឹងសារធាតុរ៉ែដូចជា Canxi, Magie, Fe ។ល។ ជួយចិញ្ចឹមនិងរកស្សាសំណើមឱ្យស្បែក ការពារភាពចាស់និងធ្វើឱ្យស្បែកមានភាពភ្លឺថ្លា។ ទន្ទឹមនឹងនោះ ទឹកឃ្មុំអាចមានមុខងារប្រឆាំងនឹងការរលាក ប៉ាកតេរី ជួយផ្តល់នៅការធ្វើឱ្យស្ងួតស្នាមមុនមួយរបៀបយ៉ាងឆាប់រហ័ស។
- វិធីធ្វើ៖
- រៀបចំ ½ មើមការ៉ុតនិង 2 ស្លាបព្រាទឹកឃ្មុំ។
- ស្ងោការ៉ុតឱ្យច្អិន បន្ទាប់មកកិនឱ្យម៉ាតហើយលាយជាមួយទឹកឃ្មុំ។
- សម្អាតផ្ទៃមុខ ជូតស្ងួតថ្នមៗនិងលាបឱ្យស្មើគ្នាលើស្បែក។
- បន្ធូរអារម្មណ៍រយៈពេល 15 – 20 នាទីបន្ទាប់មកលាងជាមួយទឹកស្អាត។
របាំងទឹកឃ្មុំនិងការ៉ុតជួយព្យាបាលមុនយ៉ាងមានប្រសិទ្ធភាព
របាំងផ្លែត្រសក់ ទឹកដោះគោជូរដោយគ្មានជាតិស្ករ
ត្រសក់មិនត្រឹមតែត្រូវបានគេស្គាល់ថាជាអាហារត្រជាក់ល្អសម្រាប់សុខភាពប៉ុណ្ណោះ ប៉ុន្តែថែមទាំងមានការប្រើប្រាស់សម្រស់ដែលមិននឹកស្មានដល់ផងដែរដូចជា៖ ព្យាបាលមុន ផ្តល់សំណើម ធ្វើឱ្យស្បែកស ។ល។ ក្នុងត្រសក់មានផ្ទុកជាតិទឹកជាច្រើន Vitamin C រួមជាមួយនឹងសារធាតុរ៉ែជាច្រើនទៀត ជួយធ្វើឱ្យស្បែកស ផ្តល់សំណើម ទន្ទឹមនឹងនោះនៅមានមុខងារកាត់បន្ថយការរលាកនៃស្នាមមុន។
ក្រៅពីនោះទឹកដោះគោជូរក៏មានផ្ទុកជាច្រើន Vitamin B, C, សារធាតុរ៉ែដូចជា Fe, Zn, Magie, Canxi, Axit Lactic ជួយខាត់កោសិកាស្បែកងាប់ កាត់បំបាត់ជាតិកខ្វក់និងប៉ាកតេរីដែលប៉ះពាល់ទៅដល់ស្បែក ជំនួយក្នុងការព្យាបាលមុនដោយមានប្រសិទ្ធភាព។ ដោយហេតុដូច្នេះការរួមផ្សំនៃផ្លៃត្រសក់និងទឹកដោះគោជូរនឹងបង្កើតជារបាំងបិទមុខមួយថែរក្សាស្បែកនិងព្យាបាលមុនដ៏អស្ចារ្យបំផុត។
ត្រសក់និងទឺកដោះគោជូរនឹងបង្កើតជារបាំងមួយថែរក្សាស្បែកនិងព្យាបាលមុនដ៏អស្ចារ្យ
- វិធីធ្វើ៖
- ត្រសក់ត្រូវបានលាងជ្រះ និងយកសំបកចេញហើយកិនឱ្យម៉ត។
- លាយត្រសក់ជាមួយទឹកដោះគោជូរក្នុងសមាមាត្រស្មើៗគ្នា។
- លាងសម្អាតមុខ ជូតឱ្យស្ងួតស្ងួតថ្នមៗរួចលាបល្បាយឱ្យស្មើគ្នាទៅលើស្បែក។
- បិទប្រហែលរយៈពេល 15-20 នាទីរួចលាងជម្រះជាមួយទឹកស្អាត។
របាំងម្សៅ Oatmeal ប្រទាលកន្ទុយក្រពើ
ការប្រើ Oatmeal ជាមួយនឹងប្រទាលកន្ទុយក្រពើដើម្បីធ្វើជារបាំងថែរក្សាស្បែកព្យាបាលមុន ជាអាថ៌កាំបាំងថែរក្សាសម្រស់ដែលត្រូវបានគេប្រគល់រក្សាទុកអស់រយៈពេលជាយូរមកហើយ នៅតែមានស្ត្រីជាច្រើនទុកចិត្តនិងអនុវត្តតាម។
ដែលបានដឹង នៅក្នុងប្រទាលកន្ទុយក្រពើមានផ្ទុកជាច្រើននូវសារធាតុហើយមានផលប៉ះពាល់ការពារភាពចាស់ ធ្វើឱ្យស្បែកភ្លឺថ្លា រឹតបន្តឹងរន្ធញើសប្រឆាំងការរលាក ប៉ាកតេរី កាត់បន្ថយមុននិងស្ទះដំណើរការលូតលាស់នៃប្រភេទមុនកប់និងមុនសាច់ ។ល។
ក្នុងពេលនោះ Oatmeal មានផ្ទុកច្រើនសារធាតុរ៉ែដូចជា Fe, Zn, Calcium, Vitamin B, Acid Folic,។ល។ ជួយស្បែកភ្លឺថ្លារលោង។ ក្រៅពីនេះ សារធាតុ Saponin នៅមានសមត្ថភាពគ្រប់គ្រងចំនួនខ្លាញ់ដែលបញ្ចេញនៅលើស្បែកផងដែរ កម្ចាត់ប៉ាកតេរី សម្អាតរន្ធញើស ការពារដំណើរការកើតមុន។
ដូច្នោះ រួមផ្សំ Oatmeal ប្រទាលកន្ទុយក្រពើ មិនត្រឹមតែជួយព្យាបាលមុនដោយប្រសិទ្ធភាព នៅរក្សាសំណើមឱ្យស្បែកតឹងរលោងនិងទន់ភ្លន់។
របាំង Oatmeal និងប្រទាលកន្ទុយក្រពើមានវិធីធ្វើដោយងាយ
- វិធីធ្វើ៖
- ប្រទាល់កន្ទុយក្រពើយកសំបកចេញ លាងជ្រះហើយយកទៅកិនឱ្យម៉ត់។
- លាយប្រទាល់កន្ទុយក្រពើជាមួយ Oatmeal ក្នុងសមាមាត្រ 2: 1 បង្កើតជាល្បាយ។
- លាងសម្អាតស្បែកនិងជូតស្ងួតថ្នមៗបន្ទាប់មកលាបល្បាយលាបទៅលើមុខឱ្យស្មើគ្នា។
- បន្ធូរអរម្មណ៍ក្នុងរយៈពេល 15-20 នាទីបន្ទាប់មកលាងជាមួយទឹកស្អាត។
ជាមួយនឹងរបាំងថែរក្សាស្បែកព្យាបាលមុនពីធម្មជាតិ អ្នកត្រូវតែអនុវត្តបន្តៗប្រហាក់ប្រហែល 2 – 3 ដងលើសប្តាហ៍ដើម្បីទទួលបានលទ្ធផល។ ប៉ុន្តែអ្នកគួរតែយកចិត្តទុកដាក់ក្នុងការការពារកម្តៅថ្ងៃ បិទបាំងឱ្យបានប្រយ័ត្នមុនពេលចេញទៅខាងក្រៅដើម្បីជៀសវាងកម្តៅថ្ងៃមានការប៉ះពាល់អក្រក់ដល់ស្បែក។
តាមអ្នកជំនាញខាងសើស្បែក ប្រភេទរបាំងធម្មជាតិ សមស្របជាមួយស្ថានភាពមានមុនកម្រិតស្រាល មិនមានការរលាកធ្ងន់ធ្ងរឬក៏មានស្នាមរបួសបើក។
ដោយហេតុដូច្នោះ ជាមួយករនីកើតមុនធ្ងន់ធ្ងរអ្នកគួរតែប្រើក្រែមព្យាបាលមុនឬវិធីសាស្រ្តព្យាបាលមុនកម្រិតខ្ពស់តាមមន្ទីរពេទ្យ មជ្ឈឹមណ្តលកែសម្ផស្សដើម្បីទទួលបានលទ្ធផលល្អបំផុត។
ប្រសិនបើអ្នកកំពុងតែមានចម្ងល់ក្នុងការជ្រើសរើសទីតាំងព្យាបាលមុនដោយមានកិត្យានុភាព អ្នកអាចយោងស្វែងយល់សេវាកម្មនៅ Seoul Center។ នេះគឺជាទីតាំងក្នុងបណ្តាលទីតាំងព្យាបាលមុនឈានមុខគេនៅភ្នំពេញ បានព្យាបាលមុនជោគជ័យឱ្យអតិថិជនដែលមានស្ថានភាពកើតមុនធ្ងន់ធ្ងរឬក៏ស្រាល់ៗផ្សេងគ្នាជាច្រើនទៀត ហើយនាំមកការពេញចិត្តដ៏អស្ចារ្យ ដោយមានការលេចធ្លោដូចជា៖
- ក្រុមវេជ្ជបណ្ឌិត អ្នកបច្ចេកទេសជំនាញពោរពេញទៅដោយការបទពិសោធន៍បានបណ្តុះបណ្តាលគ្រប់គ្រាន់ យល់ជ្រៅជ្រះអំពីរចនាសម្ព័ន្ធ និងវិធីសាស្រ្តព្យាបាលមុនឱ្យគ្រប់ប្រភេទស្បែកនិមួយៗនិងករណីច្បាស់លាស់។
- អនុវត្តបច្ចេកវិទ្យាទំនើបដូចជា៖ Acne Spectra Korea ប្លាស្មាសារាយសមុទ្រ បង្កើតស្បែក Sillic បណ្តេញជាតិពុល Carbon ។ល។ ជួយក្នុងដំណើរការព្យាបាលទទួលបានលទ្ធផលឆាប់រហ័សត្រឹមតែមួយដងនៃការព្យាបាល។
- ឧបករណ៍ពិសេសថ្មីៗស្តង់ដារអន្តរជាតិ។ គ្រែទាំងអស់ត្រូវបានរចនាឡើងដោយឯកជន នាំបរិយាកាសឯកជន បង្កើតភាពងាយស្រួលបំផុតសម្រាប់អតិថិជន។
- ដំណើរការព្យាបាលរោគមុនតាមស្តង់ដារវេជ្ជសាស្ត្រ។ គ្រប់ផលិតផលដែលត្រូវបានប្រើក្នុងការព្យាបាលមុន គឺជាផលិតផលដែលមានប្រពភច្បាស់លាស់ពិតប្រាកដដោយមានសុវត្ថិភាព។
- តម្លៃសមរម្យ ផ្សព្វផ្សាយពេញទីនិងដាច់ខាត់មិនកើតរោគសញ្ញាក្នុងដំណើរការព្យាបាល។
ខាងលើនេះជាព័ត៌មានពី របាំងថែរក្សាស្បែកព្យាបាលមុន ប្រសិទ្ធភាពដោយធម្មជាតិ អ្នកអាចនុវត្តបានភ្លាមនៅផ្ទះ។
ប្រសិនបើអ្នកចង់បទពិសោធន៍កញ្ចប់ព្យាបាលមុនកម្រិតខ្ពស់តាមបច្ចេកវិទ្យាកូរ៉េ សូមទ៉នាកទំនងមកកាន់ Seoul Center តាម Hotline: 088.793.7979 – 097.819.7878 ដើម្បីប្រឹក្សាឱ្យបានច្បាស់លាស់ដោយឥគិតថ្លៃ៕
Comment