ក្រោយពេលសម្រាលកូន បងប្អូននារីតែងតែជួបប្រទះស្ថានភាពខ្លាញ់ក្បាលពោះ។ ក្នុងអត្ថបទនេះ យើងខ្ញុំនឹងណែនាំវិធីដ៏មានប្រសិទ្ធិភាពមួយចំនួនដើម្បីសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូននៅផ្ទះ ជួយអ្នកឱ្យមានរាងស្អាតឡើងវិញដោយមិនប៉ះពាល់ដល់គុណភាពនៃទឹកដោះម្តាយ។
1 – ហេតុអ្វីបានជាមានខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូន
ការផ្លាស់ប្តូរអ័រម៉ូន
ក្នុងពេលមានផ្ទៃពោះ អ័រម៉ូនក្នុងរាងកាយផ្លាស់ប្តូរដែលបណ្តាលឱ្យជាលិកាខ្លាញ់នៅក្នុងពោះបង្កើនទំហំ ហើយជួយឱ្យស្បែកពោះរីកចេញ និងបង្កើតទ្រនាប់ដើម្បីការពារកូន។ ក្រោយពេលសម្រាលកូន ស្រទាប់ខ្លាញ់នឹងមិនបាត់បង់ ហើយបង្កឱ្យមានខ្លាញ់ក្បាលពោះ។
របបអាហារ
ក្រោយពេលសម្រាលកូន អ្នកមានទំនោរញ៉ាំច្រើនដើម្បីផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងទឹកដោះម្តាយ។ ម្យ៉ាងទៀតខ្វះការចលនានឹងធ្វើឱ្យស្រទាប់ខ្លាញ់ក្រោមស្បែកកកកុញកាន់តែច្រើននិងនាំឱ្យមានខ្លាញ់ក្បាលពោះ។ ជាក់ស្តែង អ្នកមិនចាំបាច់មានរបបអាហារតឹងរឹងទេ ព្រោះឥឡូវនេះមានវិធីជាច្រើនដើម្បីសម្រកខ្លាញ់ក្បាលពោះដោយមិនកាត់បន្ថយគុណភាពនៃការផ្គត់ផ្គង់ទឹកដោះម្ដាយសម្រាប់កូន។
ភាពតានតឹងអូសបន្លាយ
ការថែរក្សាកូនរបស់អ្នករួមជាមួយការងារផ្ទះប្រចាំថ្ងៃធ្វើឱ្យរាងកាយអ្នកស្ថិតក្នុងស្ថានភាពតានតឹង។ នៅពេលនោះ បរិមាណអ័រម៉ូន CORTISOL បានផលិតចេញ ដែលជះឥទ្ធិពលដល់មុខងារសាច់ដុំ ហើយធ្វើឱ្យការរំលាយអាហារលែងរលូន បង្កឱ្យមានការកកកុញជាតិខ្លាញ់លើសនៅក្រោមស្បែកពោះ ភ្លៅ ត្រគាក។
2 – វិធីសម្រកទម្ងន់ក្រោយពេលសម្រាលកូនជាមួយគ្រឿងផ្សំធម្មជាតិ
វិធីសាស្រ្តដែលយើងខ្ញុំណែនាំខាងក្រោមអាចអនុវត្តបានតែចំពោះអ្នកដែលសម្រាលកូនធម្មតា ហើយគួរតែអនុវត្តបានតែក្រោយពេលសម្រាលកូនយ៉ាងតិច 1 សប្តាហ៍។ ចំពោះអ្នកដែលសម្រាលកូនដោយការវះកាត់ ត្រូវរង់ចាំឱ្យមុខរបួសរួចទើបអនុវត្ត
2.1 – ការរួមផ្សំជាតិស្រា ខ្ញីនិងរមៀតដើម្បីសម្រកជាតិខ្លាញ់ក្រោយពេលសម្រាលកូន
នៅក្នុងរូបមន្តសម្រកទម្ងន់ក្រោយសម្រាលកូននេះ ស្រាដើរតួជាជាតិធ្វើឱ្យស្រូបយកសារជាតិខ្ញីយ៉ាងឆាប់រហ័ស ជម្រុញការដុតខ្លាញ់លើស។ ទន្ទឹមនឹងនេះ ខ្ញីផ្ទុកនូវជាតិ GINGEROL ដែលមានប្រសិទ្ធភាពបំផ្លាញជាលិកាខ្លាញ់ក្នុងតំបន់ក្បាលពោះ។ ឯរមៀតមានបរិមាណ CURCUMN ខ្ពស់ដែលជួយក្នុងការប្រឆាំងអុកស៊ីតកម្ម រំលាយសារធាតុពណ៌ MELANIN សម្រាប់ស្បែកពោះកាន់តែមានពណ៌ភ្លឺនិងរលោង។
វិធីសម្រកជាតិខ្លាញ់ក្រោយពេលសម្រាលកូនដោយមានជាតិស្រា ជាតិខ្ញីនិងរមៀតមានលក្ខណៈសាមញ្ញដូចខាងក្រោម៖
ជំហានទី 1៖ រៀបចំគ្រឿងផ្សំរួមមានស្រាស ២ លីត្រ; រមៀតស្រស់ 1 គីឡូក្រាមនិងខ្ញី 1 គីឡូក្រាម។
ជំហានទី 2៖ លាងជម្រះខ្ញីនិងរមៀតដោយមិនចាំបាច់ចិតសំបក ហើយបុកអោយម៉ដ្ឋ រួចដាក់ក្នុងចានដាច់ដោយឡែក។
ជំហានទី 3៖ ត្រាំល្បាយខាងលើជាមួយស្រាសរយៈពេល 1 ខែហើយទុកនៅកន្លែងត្រជាក់ ស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យ។
ជំហានទី 4៖ ចាក់បរិមាណរស្រាត្រាំឱ្យបានគ្រប់គ្រាន់នៅលើកន្សែងស្អាត ហើយលាបត្រង់ពោះ បន្ទាប់មកម៉ាស្សាថ្នមៗដើម្បីសម្រកជាតិខ្លាញ់ក្រោយពេលសម្រាលកូន។
នៅពេលដែលអ្នកមានអារម្មណ៍ថាមានកម្ដៅបន្តិចនៅតំបន់ក្បាលពោះ គឺបង្ហាញថាវាបានចាប់ផ្តើមមានឥទ្ធិពលហើយ។ អនុវត្តដោយខ្ជាប់ប្រហែល 1-2 ខែ ស្រទាប់ខ្លាញ់លើក្បាលពោះក្រោយពេលសម្រាលកូននឹងថយចុះគួរឱ្យកត់សម្គាល់។
វិធីសាស្រ្តនេះជះឥទ្ធិពលតែស្រទាប់ជាតិខ្លាញ់នៅក្រោមស្បែក ដូច្នេះវាពិតជាមិនប៉ះពាល់ដល់គុណភាពនៃការផ្គត់ផ្គង់ទឹកដោះម្ដាយសម្រាប់កូនទេ។
2.2 – កែច្នៃខ្ញីលីងអំបិលដើម្បីសម្រកជាតិខ្លាញ់ក្រោយពេលសម្រាលកូន
ខ្ញីលីងអំបិលក៏ជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូនដែលបងប្អូននារីជាច្រើនអនុវត្ត។ បើប្រៀបធៀបទៅនឹងល្បាយស្រាខ្ញីលាយរមៀត វិធីនេះងាយនឹងអនុវត្តហើយអាចប្រើបានភ្លាមៗដោយមិនចាំបាច់រង់ចាំរយៈពេលជាង 1 ខែ។
គំនិតចម្បងនៃវិធីសាស្ត្រនេះគឺដើម្បីជម្រុញរន្ធញើសឱ្យរីកធំ ហើយពឹងផ្អែកលើកម្ដៅរបស់ខ្ញីនិងអំបិលនៅពេលដែលលីង ដើម្បីដុតខ្លាញ់ក្រោមស្បែកទៅជាម៉ូលេគុលតូចៗ។ ហេតុនោះវាអាចតាមរន្ធញើសនិងបញ្ចេញទៅខាងក្រៅនៃរាងកាយ។
វិធីអនុវត្តដូចខាងក្រោម៖
ជំហានទី 1៖ រៀបចំគ្រឿងផ្សំរួមមានខ្ញី ៣០០ ក្រាមនិងអំបិល 500 ក្រាម។
ជំហានទី 2៖ ខ្ញីលាងជ្រះ មិនចាំបាច់ចិតសំបក ចិតជាចំណិតស្តើង។
ជំហានទី 3៖ ដាក់ខ្ញីនិងអំបិលដាក់ចូលក្នុងខ្ទះតូចមួយ ហើយលីងរហូតទាល់តែល្បាយប្រែជាពណ៌លឿងនិងមានក្លិនឈ្ងុយរួចបិទភ្លើង។
ជំហានទី 4៖ រង់ចាំប្រហែល 10-15 នាទីដើម្បីឱ្យល្បាយនេះត្រជាក់ចុះ រួចដាក់ចូលថង់ក្រណាត់ហើយបង្ហាប់ត្រង់តំបន់ក្បាលពោះ។ ចំណាំថាអ្នកគួរតែបង្ហាប់ឱ្យរាបស្មើដោយថ្នមៗពីបាតឡើងលើ និងពីឆ្វេងទៅស្តាំដើម្បីទទួលបានប្រសិទ្ធិភាពដុតខ្លាញ់។
អនុវត្តពី 1-2 ដងក្នុងមួយថ្ងៃរហូតដល់អ្នកទទួលបាននូវប្រសិទ្ធិភាពដែលចង់បាននៃការសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូន។
2.3 – សម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូនដោយទឹកក្តៅ
ការបង្ហាប់ក្តៅគឺជាវិធីធ្វើឱ្យក្បាលពោះតូចក្រោយពេលសម្រាលកូនធម្មតាដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួលជារៀងរាល់ថ្ងៃ។ ទឹកក្តៅនឹងបង្កើនសីតុណ្ហភាពលើក្បាលពោះ ដោយហេតុនេះអាចដុតបំផ្លាញជាតិខ្លាញ់លើសនៅក្រោមស្បែក ជួយទ្រទ្រង់ការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ ការបង្ហាប់ទឹកក្តៅក៏នាំមកនូវប្រយោជន៍មួយចំនួនដូចជាចលនាឈាមរត់និងទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អជាងមុន។
វិធីអនុវត្តគឺសាមញ្ញដូចតទៅនេះ៖ អ្នកគ្រាន់តែដាក់ទឹកក្តៅប្រហែល 500 មីលីត្រចូលទៅក្នុងថង់ក្រណាត់បង្ហាប់ ហើយបង្ហាប់លើក្បាលពោះដែលអ្នកត្រូវការសម្រកខ្លាញ់។ អ្នកអាចអនុវត្តការបង្ហាប់ក្តៅពី 2-3 ដងក្នុងមួយថ្ងៃ។
ទោះបីជាសាមញ្ញក៏ដោយ ប៉ុន្តែនៅពេលអនុវត្តបង្ហាប់ក្តៅ អ្នកក៏ត្រូវកត់សំគាល់ចំណុចមួយចំនួនដូចខាងក្រោម៖
– សីតុណ្ហាភាពទឹកល្អគឺពី 50-60 អង្សាសេ។ មិនគួរទុកសីតុណ្ហភាពខ្ពស់ពេកនឹងធ្វើឱ្យរលាកស្បែក។ ក៏មិនគួរប្រើទឹកដែលមានសីតុណ្ហភាពទាបពេកនឹងមិនលើកកម្ពស់ប្រសិទ្ធភាព។
– មិនគួរបង្ហាប់ក្ដៅក្នុងរយៈពេលយូរ ព្រោះនឹងបណ្តាលឱ្យសរសៃឈាមរីករាលដាលជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ពេលវេលាល្អបំផុតសម្រាប់ការបង្ហាប់ក្តៅដើម្បីសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូនគឺពី 10-15 នាទីសម្រាប់ក្នុងមួយដង។ គួរអនុវត្តពី 2-3 ដងក្នុងមួយថ្ងៃ ក្នុងមួយដងត្រូវចន្លោះគ្នាយ៉ាងតិច 3 ម៉ោង។
3 – វិធីសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូនដោយប្រើលំហាត់ក្បាច់ PLANK សាមញ្ញ
លំហាត់ក្បាច់ PLANK សាមញ្ញខាងក្រោមនេះ មិនត្រឹមតែជួយឱ្យរាងកាយដុតថាមពលបានច្រើន សម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូនប៉ុណ្ណោះទេ ថែមទាំងបង្កើនសមត្ថភាពទ្រទ្រង់ឆ្អឹងខ្នង រក្សារាងឱ្យមានសុខភាពល្អទៀតផង។
ត្រូវចំណាំថា ទោះបីជាក្បាច់ PLANK សាមញ្ញក៏ដោយ ប៉ុន្តែរាងកាយរបស់អ្នកត្រូវការពេលវេលាជាក់លាក់ដើម្បីសម្រប ជាពិសេសចំពោះអ្នកដែលមានរាងកាយខ្សោយក្រោយពីសម្រាលកូន។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់ អ្នកអាចសម្រាកបាន ជៀសវាងពីការបង្ហាត់ហួសកម្រិតអាចបំផ្លាញដល់ប្រព័ន្ធឆ្អឹង។
3.1 – លំហាត់ PLANK ដែលវាស់ជម្រៅ
ទីមួយក្រោកឈរឡើងត្រង់ ជើងទាំងពីរដាក់ទទឹងស្មា លើកដៃឡើងបង្កើតជារាងអក្សរ V ។
បន្ទាប់មក ពត់ខ្លួនរបស់អ្នកដើម្បីឱ្យដៃរបស់អ្នកប៉ះកម្រាលឥដ្ឋ ហើយស្ថិតនៅស្ងៀម។
រួចប្រើដៃរបស់អ្នកឆ្ពោះទៅមុខរហូតដល់ស្មានិងគូទរបស់អ្នកស្ថិតនៅត្រង់។
ចុងបញ្ចប់សូមប្រើដៃរបស់អ្នកដើម្បីដើរថយក្រោយដើម្បីត្រឡប់ទៅទីតាំងចាប់ផ្តើមវិញ។
3.2 – លំហាត់ PLANK ការរុញនិងលោត
ទីមួយក្រោកឈរឡើងត្រង់ ជើងដាក់ស្មើត្រគាក។
បន្ទាប់មកប្រើកម្លាំងទាំងអស់របស់អ្នកដើម្បីលោតខ្ពស់ហើយប្រើចុងជើងរបស់អ្នកចុះចត។
បន្តធ្វើឱ្យរាងកាយរបស់អ្នកទាបរហូតដល់ដៃរបស់អ្នកប៉ះកម្រាលឥដ្ឋ ហើយជំរុញជើងទៅក្រោយដើម្បីបង្កើតជាទីតាំងជំរុញ។
ធ្វើការរុញនៅពេលតែមួយ រួចទាញជើងរបស់អ្នកត្រឡប់មកវិញនៅក្នុងទីតាំងអង្គុយហើយបន្តលោតម្តងទៀត និងត្រឡប់មកទីតាំងចាប់ផ្តើមវិញ។
បង្ហាត់ពី ៣-៥ ដងឬតិចជាងឬច្រើនជាងនេះ ដើម្បីសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូនអាស្រ័យលើរាងកាយរបស់អ្នក។
3.3 – លំហាត់ PLANK ទៅមុខ
ទីមួយក្រោកឈរឡើងត្រង់ ជើងនិងត្រគាកទទឹងដាច់ពីគ្នា។
បន្ទាប់មកពត់យឺតៗ រហូតដល់បាតដៃប៉ះកម្រាលឥដ្ឋហើយនៅជិតចុងជើងបំផុត។
រួចលូនទៅមុខដោយដៃទាំងពីររហូតដល់គូទនិងស្មាបង្កើតជាបន្ទាត់ត្រង់។
បន្តលូនត្រឡប់មកវិញដោយដៃរបស់អ្នកហើយត្រឡប់ទៅទីតាំងចាប់ផ្តើមវិញ។
ខាងលើនេះគឺជាវិធីមួយចំនួនដើម្បីសម្រកខ្លាញ់ក្បាលពោះក្រោយពេលសម្រាលកូននៅផ្ទះនឹងលំហាត់សាមញ្ញ។ ជាទូទៅវិធីសាស្រ្តដែលយើងខ្ញុំទើបនឹងណែនាំគឺមានប្រសិទ្ធភាពខ្លាំងណាស់ហើយពិតជាមិនមានផលប៉ះពាល់អ្វីដល់ការផ្គត់ផ្គង់ទឹកដោះម្ដាយទេ។
ប៉ុន្តែដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការសម្រកទម្ងន់កាន់តែប្រសើរ អ្នកត្រូវបញ្ចូលរបបអាហារបែបវិទ្យាសាស្ត្រនិងរបៀបរស់នៅដែលមានសុខភាពល្អ។
វិធីសាស្រ្តសម្រកជាតិខ្លាញ់ដែលត្រូវបានប្រើច្រើនបំផុតនាពេលបច្ចុប្បន្ននេះ គឺការអនុវត្តបច្ចេកវិទ្យាខ្ពស់ដើម្បីបង្កើនប្រសិទ្ធភាព។ អ្នកអាចមើលព័ត៌មានលម្អិតនៅទីនេះឬចូលមើលគេហទំព័រ SEOULSPA.COM.KH ដើម្បីទទួលបានព័ត៌មានបន្ថែម។
Comment